**រាជរដ្ឋាភិបាលសម្រេចបង្កើត ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសទីម័រឡេស្ដេ ដែលមាននិវេសនដ្ឋាន នៅទីក្រុងឌីលី**អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានផ្តល់ ជូនសាលាពលទាហាន យោធភូមិភាគពិសេស**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃទី២៧ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**រដ្ឋអាជ្ញាកំពូលរបស់អ៊ីស្រាអែល បញ្ជាឱ្យស៊ើបអង្កេតលើប្រពន្ធរបស់លោក Netanyahu**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែធ្នូ**លោកជំទាវ ជា សិរី ជឿជាក់ថា ការបណ្តុះបណ្តាល និងការអប់រំផ្នែកព្រះពុទ្ធសាសនានៅខេត្តសៀមរាប ផ្តើមចេញពីវត្តរាជបូណ៌ ក្រោមការដឹកនាំរបស់ សម្តេច ពិន សែម នឹងរីកដុះដាលកាន់តែខ្លាំង**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយដល់យោធិន ជួបគ្រោះថ្នាក់ចរាចរណ៍ ពេលបំពេញភារកិច្ច**ឧត្តមសេនីយ៍ឯក ឯក សំអូន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងប៉ៃលិន**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះជួប​កសិករ​ផលិតស្រូវធ្ងន់ ការប្រមូលផលស្រូវធ្ងន់ និងជួបម្ចាស់រោងម៉ាស៊ីន​កិន​ស្រូវមួយចំនួន ក្នុងស្រុកមង្គលបុរី ដើម្បីស្វែងយល់ពីការចំណាយ​ក្នុង​ផលិតកម្មដំណាំស្រូវធ្ងន់**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុនវ៉ិបផល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**អភិបាលខេត្តស្វាយរៀង ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងទាំងអស់បង្ក្រាបក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមមិនត្រូវលើកលែងឡើយ**ឆ្នាំ២០២៤ វិស័យកសិកម្មចិនទទួលបានសមិទ្ធផលលេចធ្លោ**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាអំពីដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន ៣នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ត្រូវការលិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយ? តោះឆ្លៀតអានបន្តិច!**សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនាអ្វីឡើយ**អភិបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្ក្រាបឱ្យខានតែបាននូវករណីក្មេងទំនើង**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញបើកកេសវិញ្ញាសាប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ចូលសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ មិនមែនជាយន្តការវះកាត់ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីដែលមានចែងដោយច្បាប់នោះទេ**នាយឧត្តមសេនីយ៍ ជា សុគន្ធា ដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនាភាពការងារប្រចាំឆ្នាំ២០២៤ របស់ក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត សុ សុខា

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អភិបាលរងខេត្តកំពង់ឆ្នាំង បុគ្គលិកមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ សរុបប្រមាណ ១៤១នាក់។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់នៃ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ដែលរៀបចំពិធីសំណេះសំណាលនេះឡើង ក៏ដូចជាអភិបាលរងខេត្តកំពង់ឆ្នាំង ដែលតែងសហការជួយគាំទ្រដល់វិស័យអប់រំ។

គោលដៅនៃពិធីសំណេះសំណាលនេះ គឺដើម្បីជម្រាបជូនពីគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី ៧ ជាពិសេសគឺចំណុចគន្លឹះដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញក្នុងវិស័យអប់រំ ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលវិស័យអប់រំ គឺជាវិស័យគន្លឹះ ចាំបាច់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញ អំពីការខិតខំប្រឹងប្រែងស្តារ និងវិនិយោគលើវិស័យអប់រំជាង ៤០ឆ្នាំមកនេះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន និងការបន្តការប្តេជ្ញាចិត្តជំរុញកំណែទម្រង់វិស័យអប់រំ របស់រដ្ឋាភិបាលនិតីកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដើម្បីជំរុញដឹកនាំកម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៥០។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភា ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសសរស្តម្ភនៃកំណែទម្រង់វិស័យអប់រំ ៥ចំណុច ទី១ គឺការអនុវត្តគោលនយោបាយ គ្រូបង្រៀន ដែលក្នុងនោះ រួមមាន ការកែលម្អប្រាក់ខែគ្រូ ការគាំទ្រ និងទាក់ទាញអ្នកមានសមត្ថភាពចូលធ្វើគ្រូបង្រៀន លើកកម្ពស់តួនាទី និងកិត្តិយសគ្រូបង្រៀន និងបន្តពង្រឹងគុណវុឌ្ឍិគ្រូ ដោយគូសបញ្ជាក់ថា គ្រូបង្រៀនមានសមត្ថភាព ទើបអាចបង្រៀនកូនសិស្សឱ្យចេះ និងពូកែ។ ក្រសួងក៏បាន និងកំពុងបន្តកែលម្អកម្មវិធីសិក្សា ហើយខេត្តដែលមានចំនួនសាលាគំរូច្រើនជាងគេ នឹងត្រូវទទួលស្គាល់ជាខេត្តគំរូ ប្រធានមន្ទីរគំរូ ពង្រឹងការបណ្តុះបណ្ដាលនាយក ដោយលើកទឹកចិត្តអ្នកដែលមានស្នាដៃ ហើយក្រសួងនឹងជ្រើសរើសសាលារៀន ១៣០ទៀតឱ្យទៅជាសាលាគំរូដើម្បីជួយគាំទ្រ និងពង្រឹងបន្ថែមជាបន្តបន្ទាប់។

ដើម្បីអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឱ្យមានប្រសិទ្ធភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលឹកដល់វិធានគន្លឹះក្នុងវិស័យអប់រំចំនួន ៤ ដែលដាក់ចេញដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលក្នុងនេះរួមមាន៖ ទី១). ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២). ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និង សកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹង ចំណេះដឹង, វិន័យ, សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាម សាលារៀន, និងទី៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់ មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាម ពាក្យស្លោក «ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ»។

ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តអនុវត្តអាទិភាពកំណែទម្រង់វិស័យអប់រំ កំណែទម្រង់សាលារៀន វិទ្យាស្ថានបណ្តុះបណ្ដាលគ្រូ ដោយផ្តោតលើអំណានដំបូង គណិតវិទ្យាដំបូងនៅបឋមសិក្សា និងនៅមធ្យមសិក្សា បន្តពង្រឹងវិធីសាស្ត្របង្រៀនថ្មី លើកកម្ពស់សុខភាពសិក្សា ផ្តោតលើការអប់រំឌីជីថល បន្តផ្តោតលើយុវជន និង កីឡា លើកកម្ពស់លទ្ធផលសិក្សាសិស្ស និងកំណែទម្រង់ឧត្តមសិក្សា៕

អត្ថបទដែលជាប់ទាក់ទង