**កូនខ្លាឃ្មុំតូចមួយក្បាល ត្រូវបានក្រុមគ្រូពេទ្យ វះកាត់ប្រអប់ជើងចោល ដោយសាររងរបួសពីការជាប់អន្ទាក់ខ្លាំងពេក**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមការប្រកួតរត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមហាជន ដណ្តើមពានរង្វាន់**រដ្ឋបាលលោក បៃដិន ពន្យារពេលនិរទេសជនចំណាកស្រុក ៩០ម៉ឺននាក់មកពីអ៊ុយក្រែន វ៉េណេស៊ុយអេឡា អែលសាល់វ៉ាឌ័រ និងស៊ូដង់**ឥណ្ឌូណេស៊ី បង្កើនអាយុចូលនិវត្តន៍សម្រាប់កម្មករដល់ ៥៩ឆ្នាំ**ក្រុមហ៊ុនផលិតរថយន្តអគ្គសិនី BYD របស់ចិន នឹងដាក់លក់រថយន្តប្រភេទ SUV ខ្នាតតូចម៉ូដែល Atto 2 ថ្មីនៅអឺរ៉ុប នាខែកុម្ភៈខាងមុខនេះ**គ្រួសារអ្នកជំនួញថៃ ទាមទារសំណងប្រមាណ ២.៦៥ពាន់លានដុល្លារ ពីក្រុមហ៊ុន Leonardo S.p.A. បន្ទាប់ពីការធ្លាក់ឧទ្ធម្ភាគចក្របណ្តាលឱ្យអតីតម្ចាស់ក្លិប Leicester City ស្លាប់កាលឆ្នាំ២០១៨**លោក ហ្សេលេនស្គី ជួបលោក​ ចូ​ បៃដិន​ ពិភាក្សាពីការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោនចំពោះទីក្រុងកៀវ​**កាណាដា កំពុងរៀបចំផែនការដកហូតពន្ធគយ ប្រឆាំងនឹងផលិតផលអាមេរិក ប្រសិនបើលោក ត្រាំ ដកពន្ធគយ ២៥% លើទំនិញកាណាដា**កំណើនសេដ្ឋកិច្ចសកល ត្រូវបានព្យាករណ៍ថា នឹងនៅតែមានកម្រិត ២,៨% ក្នុងឆ្នាំ២០២៥**ស្វែងយល់ពីសាលាជាតិរដ្ឋបាលមូលដ្ឋានដែលមន្រ្តីមហាផ្ទៃថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធមិនគួរមើលរំលង!**ឯកឧត្ដម ហួត ហាក់ ទទួលស្វាគមន៍គណៈប្រតិភូ និងក្រុមការងារផលិតកម្ម Daubai Production មកថតភាពយន្តផ្សព្វផ្សាយទេសចរណ៍ពីកម្ពុជា**ក្រសួងការពារជាតិ ដាក់សំណើទៅសម្ដេចធិបតី សុំអនុញ្ញាតជ្រើសរើសពលទាហានថ្មី ២០០២នាក់ លើគម្រោងសេចក្ដីត្រូវការចាំបាច់ ៧.៨៧០នាក់ ដើម្បីបំពេញក្របខ័ណ្ឌកងឯកភាពចំណុះអគ្គបញ្ជាការ និងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ**ឃុំចំនួន២ ដែលជាឃុំចុងក្រោយ ក្នុងស្រុកអូរជ្រៅ ត្រូវបានប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ**ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ នាំយកបច្ច័យ នឹងទេយ្យទាន ទៅប្រគេនព្រះសង្ឃជាសមណសិស្សចំនួនជាង៥០០អង្គ/នាក់ នៅវត្តកំពង់ធំ**ប្រធានរដ្ឋសភាកម្ពុជា ផ្ញើលិខិតជូនប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ចូលរួមរំលែកទុក្ខចំពោះសោកនាដកម្ម ដោយគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស្វយ័តស៊ីហ្សាង**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១១ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ក្រុម Houthis ធ្វើប្រតិបត្តិការយោធានៅឈូងសមុទ្រ Aden និងតំបន់ Eilat របស់អ៊ីស្រាអែល

បរទេស៖ កាលពីថ្ងៃអាទិត្យ ក្រុមឧទ្ទាម Houthis របស់ប្រទេសយេម៉ែនបាននិយាយថា ពួកគេបានធ្វើប្រតិបត្តិការយោធាចំនួន០២ គឺ៖ ទី១.នៅឈូងសមុទ្រ Aden និងទី២.នៅតំបន់ Eilat ស្ថិតនៅភាគខាងត្បូងបំផុតប្រទេសអ៊ីស្រាអែល។

អ្នកនាំពាក្យយោធា Houthi លោក Yahya Saree បានឲ្យដឹងថា ក្រុមនេះបានកំណត់គោលដៅលើនាវាអ៊ីស្រាអែលឈ្មោះ MSC UNIFIC នៅឈូងសមុទ្រ Aden ដែលវាយប្រហារដោយមីស៊ីលផ្លោង និងដ្រូន បន្ថែមពីលើការវាយប្រហារលើគោលដៅយោធានៅតំបន់ Eilat ដែលវាយប្រហារដោយដ្រូន។

អ្នកនាំពាក្យបានបន្តថា ប្រតិបត្តិការយោធាចុងក្រោយរបស់ Houthi ដែលបានធ្វើឡើងជាការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុង Khan Younis កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៩០នាក់ និងបង្ករបួសដល់មនុស្ស ៣០០នាក់ផ្សេងទៀត នេះបើយោងតាមក្រសួងសុខាភិបាលតំបន់ហ្គាហ្សា។

ដោយឡែក ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍០១កាលពីថា ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើក (UAV) ដែលគាំទ្រដោយអ៊ីរ៉ង់ចំនួន ០២គ្រឿង និងនាវាលើផ្ទៃដីគ្មានមនុស្សបើក (USV) ០១គ្រឿងនៅក្នុងសមុទ្រក្រហម រួមជាមួយ Houthi យន្តហោះគ្មានមនុស្សបើក ០១​គ្រឿង​នៅ​ក្នុង​តំបន់​គ្រប់គ្រង​ដោយក្រុម Houthi នៃនៃប្រទេសយេម៉ែន។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបានបន្តថា ការវាយប្រហារនោះធ្វើឡើងដោយកំណត់ថា ប្រព័ន្ធទាំងនេះបង្ហាញការគំរាមកំហែងចំពោះសហរដ្ឋអាមេរិក កងកម្លាំងចម្រុះ និងនាវាជំនួញនៅក្នុងតំបន់។

អត្ថបទដែលជាប់ទាក់ទង