រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្តីព្រាងច្បាប់ពាក់ព័ន្ធវិស័យព្រហ្មទណ្ឌ
ភ្នំពេញ៖ នៅទីស្តីការក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្តីព្រាងច្បាប់ពាក់ព័ន្ធវិស័យព្រហ្មទណ្ឌ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារបច្ចេកទេសរៀបចំ ដែលមានសមាសភាពពីថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងចៅក្រម ព្រះរាជអាជ្ញា នៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីមួយចំនួនទៀត៕