ស្រុកគងពិសី និងស្រុកបសេដ្ឋ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កំពុងរងការជនលិច ក្រោយមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកំពងស្ពឺ បានឲ្យដឹងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះថា យ៉ាងហោចណាស់មានស្រុកចំនួន២ ពោលគឺស្រុកគងពិសី និងស្រុកបសេដ្ឋ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កំពុងរងនូវការជនលិច ក្រោយមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ។
ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាឱ្យអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ ត្រូវត្រៀមសម្ភារមធ្យោបាយកម្លាំងជួយសង្រ្គោះប្រជាពលរដ្ឋ សត្វពាហនៈ ក្នុងពេលចាំបាច់បន្ទាន់ បន្ទាប់ពីស្ថានភាពភ្ញៀងធ្លាក់ជាប់ៗគ្នាជាច្រើនថៃ្ង បានបង្កឱ្យមានជំនន់ទឹកភ្ញៀងជន់លិចក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលមានស្រុកគងពិសី ស្រុកបសេដ្ឋ និងអាចបង្កទៅកាន់ស្រុកមួយចំនួនទៀត ដែលស្ថិតនៅប៉ែកខាងក្រោមនៃចរន្ដទឹកហូរ។
ជាមួយគ្នានោះ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានជំរុញឱ្យអធិការក្រុង-ស្រុក បង្កើនការក្ដាប់សភាពការណ៍ និងត្រូវចុះមូលដ្ឋានឃុំ-សង្កាត់ជាទៀងទាត់ ពិនិត្យបន្ទាន់លើហានិភ័យដែលអាចនឹងកើតមានក្នុងករណីប្រធានស័កនេះ ដោយត្រូវត្រៀមនូវសម្ភារ មធ្យោបាយ កម្លាំងក្រុមការងារសង្រ្គោះចាំចុះជួយប្រជាពលរដ្ឋជាចាំបាច់ ៕