**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រកាសព័ត៌មានស្តីពី លទ្ធផលជំនួបរវាងឯកឧត្តម កែវ រ៉េមី ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំ ព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារ នៅសាលប្រជុំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ កិច្ចប្រជុំនេះ បានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងប្រទេសទាំងពីរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍ចំពោះឯកឧត្តម Anatoly Borovik និងសហការី និងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រទេសកម្ពុជា ក្នុងការលើកកម្ពស់ និង ការការពារសិទ្ធិមនុស្ស ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសិទ្ធិមនុស្សតាមរយៈការផ្តល់សច្ចាប័ន សញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗចំនួន ៨ ក្នុងចំ លើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗចំនួន ៨ ក្នុងចំណោម ៩ និងការស្វាគមន៍វត្តមានរបស់ អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ជាដើម។

ក្នុងកិច្ចជំនួបនេះ ឯកឧត្តម Anatoly Borovik បានថ្លែងអំណរគុណឯកឧត្តមទេសរដ្ឋមន្រ្តី ដែលបាន ចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានចូលជួបពិភាក្សាការងារ និងបានកោតសរសើរ ប្រទេសកម្ពុជា ក្នុងការអនុញ្ញាតឱ្យមានវត្តមានរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា និង OHCHR នៅកម្ពុជា ព្រមទាំងមានវត្តមានអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ ដ៏ច្រើនសន្ធឹកសន្ធាប់។ កត្តាទាំងនេះ គឺជាសក្ខីកម្មដែលបានឆ្លុះបញ្ចាំងពីការបើកចំហរបស់ប្រទេសកម្ពុជា លើវិស័យសិទ្ធិមនុស្ស។

ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងពីគម្រោងទស្សនកិច្ចរបស់លោកជំទាវបណ្ឌិត Tatiana Moskalkova ឧត្តមស្នងការសិទ្ធិមនុស្សរបស់សហព័ន្ធរុស្ស៊ី មកប្រទេសកម្ពុជា និងសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងកម្ពុជាលើវិស័យសិទ្ធិមនុស្សនឹងកាន់តែប្រសើរឡើង ដោយឈរលើ គោលការណ៍ឯករាជ្យភាព អធិបតេយ្យភាព និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ។

បន្ថែមពីនេះ ឯកឧត្តមអគ្គរដ្ឋទូតក៏បានលើកឡើងពីការយកចិត្តទុកដាក់លើការលើកកម្ពស់ និងការការពារ សិទ្ធិមនុស្សនៅសហព័ន្ធរុស្ស៊ី ជាពិសេស ចំពោះសិទ្ធិកុមារ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានធ្វើការវាយតម្លៃខ្ពស់ចំពោះការគូសបញ្ជាក់របស់ឯកឧត្តមអគ្គរដ្ឋទូតហើយឯកឧត្តមទេសរដ្ឋមន្រ្តីបានធ្វើការវាយតម្លៃខ្ពស់ចំពោះការគូសបញ្ជាក់របស់ឯកឧត្ដមគោលការណ៍ដែលបានលើកឡើងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងកម្ពុជាលើវិស័យសិទ្ធិមនុស្សនិងការលើកកម្ពស់និងការការពារសិទ្ធិកុមាររបស់សហព័ន្ធរុស្ស៊ី៕

អត្ថបទដែលជាប់ទាក់ទង