**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ម៉េង ហុង អនុញ្ញាតឱ្យក្រុមហ៊ុន Indochina Research (Cambodia) ធ្វើបទបង្ហាញអំពីលទ្ធផលបឋមនៃរបាយការណ៍វាយតម្លៃការយល់ដឹង និងភាពពេញចិត្តរបស់សមាជិក ប.ស.ស.

ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Indochina Research (Cambodia) ធ្វើបទបង្ហាញអំពីរបាយការណ៍លទ្ធផលបឋម នៃការវាយតម្លៃការយល់ដឹង និងភាពពេញចិត្តរបស់សមាជិក ប.ស.ស. ក្នុងរបបភាគទានជាកាតព្វកិច្ចលើការផ្តល់សេវាសន្តិសុខសង្គម។

គម្រោងស្រាវជ្រាវនេះបានជ្រើសរើស និងធ្វើកិច្ចសម្ភាសន៍ជាមួយសមាជិក ប.ស.ស. នៅខេត្តចំនួន ៩ ដោយយកសំណាកសមាជិក ប.ស.ស. ចូលរួមសរុបចំនួន ៩០០នាក់ ដែលបានចូលទៅប្រើប្រាស់សេវាសន្តិសុខសង្គមនៅក្នុងឆ្នាំ២០២២។ តាមរយៈគម្រោងស្រាវជ្រាវនេះជាលទ្ធផលបង្ហាញថា សមាជិក ប.ស.ស. ប្រមាណ៨៧% មានការយល់ដឹងអំពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ស្របពេលនឹងអត្រានៃភាពពេញចិត្តលើការទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមមានជាង៩៧% និងភាពពេញចិត្តលើសេវាសុខាភិបាលជារួមមាន ៩៣%។

ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានដាក់ចេញជាអនុសាសន៍គន្លឹះបន្ថែមទៀតទៅដល់ថ្នាក់ដឹកនាំគ្រប់នាយកដ្ឋានពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានហ្មត់ចត់លើសំណាកនៃការចុះស្ទង់មតិ ដែលក្រុមហ៊ុន Indochina Research (Cambodia) បានចុះធ្វើកន្លងមក ដើម្បីប្រមូលជាធាតុចូលបន្ថែមចំពោះចំណុចខ្វះខាត សំដៅឈានទៅរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ក្នុងន័យបង្កើនការយល់ដឹង និងការពេញចិត្តរបស់សមាជិក ប.ស.ស. បន្ថែមទៀត។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំនាពេញមួយរសៀលនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស., តំណាងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងតំណាងក្រុមហ៊ុន Indochina Research (Cambodia) សរុបប្រមាណជាង ២០រូប នៅសាលប្រជុំក្រុមប្រឹក្សាភិបាល ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង