ពលតូចថ្មើរជើងលេខ៥២ ចុះត្រួតពិនត្យអំពីស្ថានភាពទឹក ចំណុចស្ពានដងទង់ និងទ្វារទឹកទំនប់ពហុបំណងសេកសក
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានចាត់តាំងក្រុមការងារ ចុះត្រួតពិនិត្យ និងវាយតម្លៃដោយផ្ទាល់ អំពីស្ថានភាពទឹក ត្រង់ចំណុចស្ពានដងទង់ និងទ្វារទឹកទំនប់ពហុបំណងសេកសក ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដើម្បីត្រៀមលក្ខណៈជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋរងគ្រោះមហន្តរាយផ្សេងៗ ឱ្យបានទាន់ពេលវេលា ៕