**ឯកឧត្តម ប៉ែន បូណា បញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយម**មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារក្នុងផ្សារសាមគ្គី ខេត្តប៉ៃលិន**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួចម៉ូតូ និងគ្រឿងញៀន

ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវរទេះភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធក្នុងករណី លួច និងករណីគ្រឿងញៀន យកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់។

ក្រោយពេលស្តាប់ចម្លើយឃើញថា ជនសង្ស័យ ០១នាក់ ឈ្មោះ សុខ សុភ័ក្ត្រ ភេទប្រុស អាយុ៤០ឆ្នាំ មានជាប់ពាក់ព័ន្ធករណី លួចម៉ូតូ និងប្រើប្រាស់ដោយខុច្បាប់នូវសារធាតុញៀន ត្រូវបានបញ្ជូន មកការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ចំណែកជនសង្ស័យចំនួន ០៤នាក់ទៀត ពាក់ព័ន្ធក្នុងករណីគ្រឿងញៀន ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ផងដែរ។

ជនសង្ស័យឈ្មោះ សុខ សុភ័ក្ត្រ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូនៅទីតាំងខាងលើ ពិតប្រាកដមែន។ ជនសង្ស័យបានបញ្ជាក់ថា សព្វថ្ងៃខ្លួនជាអ្នកលក់ចែកចាយថ្នាំញៀនផង និងប្រើប្រាស់ថ្នាំញៀនផងដែរ ហើយរយៈ ពេលកន្លងមក ខ្លួនធ្លាប់ធ្វើសកម្មភាពលួចម៉ូតូរបស់អ្នកដទៃចំនួន ០១គ្រឿងម៉ាក ហុងដាវ៉េវ (គ្មានលេខ) កាលពីអំឡុងខែមករា ឆ្នាំ២០២៤ នៅចំណុចផ្សារសិនជូរី ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យបានបន្ថែមថា កន្លងមក ខ្លួនធ្លាប់ជាប់ពន្ធនាគារព្រៃស ០១លើក កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ ពាក់ព័ន្ធករណី ប្រើប្រាស់ដោយសារធាតុញៀនផងដែរ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង