**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

អភិបាលខេត្តរតនគិរី៖ អតីតយុទ្ធជនមានគុណបំណាច់ចំពោះជាតិមាតុភូមិ និងជានិមិត្តរូបនៃស្មារតី លះបង់ ពលីកម្មដើម្បីជាតិ និងជាអ្នកស្នេហាជាតិយ៉ាងពិតៗ

ភ្នំពេញ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានលើកឡើងថា អតីតយុទ្ធជនមានគុណបំណាច់ចំពោះជាតិមាតុភូមិ និងជានិមិត្តរូបនៃស្មារតី លះបង់ ពលីកម្មដើម្បីជាតិ និងជាអ្នកស្នេហាជាតិយ៉ាងពិតៗ មិនមានជនណាម្នាក់មកមើលរំលងបានឡើយ។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសប្រារព្ធខួបទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៤ ដែលសមាគមសហការជាមួយ រដ្ឋបាលខេត្ត និងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសប្បទាខេត្តរៀបចំធ្វើឡើង នៅសាលមហោស្រពរតនៈខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីបងប្អូនអតីតយុទ្ធជនកម្ពុជានិងអង្គភាពពាក់ព័ន្ធចំនួន ៣០១នាក់។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចលេខ ៣១សសរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧ ដោយបានកំណត់យកថ្ងៃទី២១ ខែមិថុនា ជាទិវាអតីតយុទ្ធជនកម្ពុជា ការរៀបចំទិវាអតីតយុទ្ធជន កម្ពុជានេះឡើង ដើម្បីរំឭកអំពីវីរភាព និងផ្ដល់កិត្តិយសឱ្យស័ក្កិសមនឹងគុណបំណាចរបស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជនកម្ពុជា។

ក្រៅពីការរំឭកដល់វីរភាព និងគុណបំណាច់របស់អតីតយុទ្ធជន ទិវានេះក៏មានគោលបំណងផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជន បំផុសចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន ក្នុងសង្គម និងជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជនកងកម្លាំងប្រដាប់អាវុធ ជាពិសេសស្រទាប់យុវជន ដើម្បីប្រែក្លាយយុវជន ឱ្យស័ក្តិសមជាសសរទ្រូង និងជាអ្នកបន្តវេនប្រកបដោយឧត្តមគតិ មោះមុតរឹងមាំ និងមានសេចក្តីថ្លៃថ្នូរ។

បច្ចុប្បន្នសមាគមអតីតយុទ្ធជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា សម្តេចទាំងទ្វេរ ជានិច្ចកាលតែងតែចាត់ទុកស្មារតីនៃការតស៊ូដ៏អង់អាចក្លាហាន និងពលីកម្មដ៏ស្មោះស្ម័គ្រ របស់យុទ្ធជនកម្ពុជា ដែលគុណបំណាច់ដល់ធំធេង ដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ និងលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ ដែលនេះជាគំរូវីរភាពស្នេហាជាតិដ៏ឧត្ដុង្គឧត្តមរបស់បងប្អូនអតីតយុទ្ធជនទាំងអស់។

ឯកឧត្តម ញ៉ែម សំអឿន បានគាំទ្រនិងវាយតំលៃចំពោះរបាយការណ៍ និងទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៤ និងកោតសរសើរចំពោះ គណៈកម្មាធិការ សមាគមអតីតយុទ្ធជនខេត្តរតនគិរី ព្រមទាំងអង្គភាពពាក់ព័ន្ធខិតខំយកចិត្តទុកដាក់ឈរលើស្មារតី ទទួលខុសត្រូវខ្ពស់ សម្រេចបានការងារ ដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំប្រគល់ជូន។

បើតាម លោក ហ៊ត ស៊ុនហោ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសប្បទាខេត្តរតនគរី បានលើកឡើងថា សមាគម មានអតីតយុទ្ធជនសរុបចំនួន ៦២៩នាក់ ក្នុងនោះមាន៖ ជនពិការចំនួន ៦៤នាក់, និវត្តជនចំនួន ៤៣៨នាក់, ជនបាត់បង់សមត្ថភាពការងារចំនួន ២នាក់, គ្រួសារជនពលីចំនួន ៨៦នាក់ និងគ្រួសារជនមរណៈចំនួន ៣៩នាក់។

លោកប្រធានមន្ទីរ បានបន្តថា តួរលេខនេះគិតតែជាសមាជិក សមាគមអតីយុទ្ធជនទេ ការពិតមានអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ច្រើនជាងនេះ ដែលបច្ចុប្បន្នកំពុងទទួលរបបគោលនយោបាយពីរដ្ឋ សរុបក្នុង១ខែបានចំណាយថវិការដ្ឋចំនួន ៦០៤,៧៩២,៦៨៥រៀល ផ្នែកវិស័យអតីតយុទ្ធជនខេត្តរតនគិរី។

សូមបញ្ជាក់ថា អតីតយុទ្ធជនទាំង ៣០១នាក់ដែលបានចូលរួមបានទទួលថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងម្នាក់ ទទួលបានថវិកា ៥មុឺនរៀល និងមីជាតិ ១កេស។ដោយឡែកឯកឧត្តម ញ៉ែម សំអឿន ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនក្នុងម្នាក់ថវិការ ២មុឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង