**អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ចេញសេចក្តីថ្លែងការណ៍ក្រុងសៀមរាប | ការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី**ឯកឧត្ដម ប៉ែន បូណា៖ បច្ចុប្បន្ននេះ កម្ពុជាមិនមានការបែកជាតិដូចការលើកឡើងរបស់ក្រុមអ្នកប្រឆាំងជ្រុលនិយមនោះទេ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»**លទ្ធផលនៃការចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥**បទវិភាគ៖បទពិសោធន៍និងការបំផុសគំនិត៧ចំណុចបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក**ឯកឧត្តម កែប ជុតិមា ដឹកនាំសមាជិក ចុះពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់រៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព**លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុង Rio de Janeiro(រីយ៉ូដឺហ្សាណេរ៉ូ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល**សមាជិក APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព**តួកគី​បាន​រារាំង​ប្រធានាធិបតី​អ៊ីស្រាអែល​មិន​ឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ**លោក Zelensky គាំទ្រ​ការ​លើក​ឡើង​នៃ​ការ​រឹត​បន្តឹង​របស់​អាមេរិក​លើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ**ដើម្បីរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាជន តើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានតួនាទីភារកិច្ចអ្វីខ្លះទៅ?**ក្រសួងការងារ និងអង្គការ Swisscontact ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣»**កម្ពុជា-ចិន ពិភាក្សាផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង**រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាប្លិ៍អាកាសតាមដងផ្លូវចំនួន៤០ ខ្សែ ដើម្បីលើកកម្ពស់សោភណភាព**លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន**ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ភារកិច្ចជូន ប្រធានស្តីទីពន្ធនាគារខេត្តកោះកុង**ក្រសួងមហាផ្ទៃ ជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំឱ្យចូលសិក្សា ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ដ្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កីឡាករចំណុះទូកង” នរិន្ទរង្សីពិជ័យចិត្របុត្រ ” នៅវត្តឯករង្សី ស្រុកឯកភ្នំ**ឯកឧត្តមបណ្ឌិត លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម នៅទីក្រុងហាណូយ

ជីវប្រវត្តិសង្ខេបរបស់ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដែលបានទទួលមរណភាព

ហាណូយ៖ គណបក្សកុម្មុយនិស្តនៃប្រទេសវៀតណាម បានប្រកាសថា អគ្គលេខាធិការបក្សលោក Nguyen Phu Trong បានទទួលមរណភាពហើយ នៅអាយុ៨០ឆ្នាំ ដោយសាររោគាពាធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៩ ខែកក្កដា។

ដំណឹងមរណភាពខាងលើធ្វើឡើង បន្ទាប់ពីបក្សកុម្មុយនិស្តវៀតណាម បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោក To Lam ដែលជាប្រធានាធិបតីវៀតណាម ត្រូវបានផ្តល់តួនាទីឱ្យឡើងជាមេដឹកនាំស្តីទី ដើម្បីទទួលបន្ទុកដឹកនាំកិច្ចការងាររដ្ឋទាំងឡាយ ជាបណ្តោះអាសន្ន ស្របពេលដែលលោក Trong សម្រាកពីការងារមួយរយៈ ដើម្បីពិនិត្យតាមដាន និងព្យាបាលជំងឺរបស់លោក។

នៅក្នុងប្រទេសវៀតណាម អគ្គលេខាធិការបក្សកុម្មុយនិស្ត គឺជាតំណែងដែលមានអំណាចជាងគេបង្អស់ ខណៈតំណែងប្រធានាធិបតី មិនសូវជាមានឥទ្ធិពលនោះទេ។ ដោយឡែកតំណែងពីរផ្សេងទៀត ដែលស្ថិតក្នុងសសរស្តម្ភទាំង៤ នៃរចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់វៀតណាម គឺនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា។

លោក Nguyen Phu Trong កើតនៅឆ្នាំ១៩៤៤ ក្នុងត្រកូលគ្រួសារកសិករក្រីក្រមួយរស់នៅក្នុងឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ។ លោកគឺជាសាស្ត្រាចារ្យ ម្នាក់ដែលទទួលបានសញ្ញាប័ត្រ បណ្ឌិតផ្នែកនយោបាយ។ លោកបានក្លាយជាសមាជិកបក្សកម្មុយនិស្ដវៀតណាម ដោយបម្រើការឱ្យទស្សនាវដ្ដីរបស់បក្ស គឺ Communist Review ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៩៦ ហើយបានក្លាយជានិពន្ធនាយកទស្សនាវដ្ដីនេះក្នុងឆ្នាំ១៩៩៧។ លោកបានក្លាយជាលេខារងនៃគណៈកម្មាធិការបក្សប្រចាំទីក្រុងហាណូយ នៅខែសីហា ឆ្នាំ១៩៩៦ ដល់ខែកុម្ភៈ ឆ្នាំ១៩៩៨។

ពីខែកុម្ភៈ ឆ្នាំ១៩៩៨ ដល់ខែមករា ឆ្នាំ២០០០ លោក Nguyen Phu Trong ដែលមានជឿស៊ប់លើមនោគមន៍វិជ្ជា ម៉ាក-ឡេនីន (Marxism-Leninism) បានទទួលបន្ទុកលើកិច្ចការ មនោគមន៍វិជ្ជា វប្បធម៌ វិទ្យាសាស្ត្រ និងអប់រំរបស់គណបក្សកុម្មុយនិស្ដវៀតណាម។ ចាប់ពីខែមករា ឆ្នាំ២០០០ ដល់ខែមិថុនា ឆ្នាំ២០០៦ លោកបានបម្រើការជាលេខានៃគណៈកម្មាធិការ បក្សប្រចាំទីក្រុងហាណូយ។ នៅចន្លោះពីខែមីនា ឆ្នាំ១៩៩៨ ដល់ខែសីហា ឆ្នាំ២០០៦ លោកបានកាន់តំណែងជាអនុប្រធាន និងជាប្រធានក្រុមប្រឹក្សាទ្រឹស្ដី នៃគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនិស្ដវៀតណាម។

លោកបានក្លាយជាប្រធានសភាវៀតណាមពីខែមិថុនា ឆ្នាំ២០០៦ ដល់ខែកក្កដា ឆ្នាំ២០១១ ហើយនៅចន្លោះពីខែមករា ឆ្នាំ២០១១ ដល់ខែមករា ឆ្នាំ២០១៦ លោកបានក្លាយជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្ដវៀតណាមនីតិកាលទី១១ និងជាលេខានៃគណៈកម្មការយោធាមជ្ឈិម។ ក្រោយមក លោក បានធ្វើជាអគ្គលេខាធិការបក្សនីតិកាលទី១២ និងលេខាគណៈកម្មការយោធាមជ្ឈិមពីខែមករា ឆ្នាំ២០១៦ ដល់ខែតុលា ឆ្នាំ២០១៨។ លោក បានកាន់តំណែងជាអគ្គលេខាធិការបក្ស ប្រធានាធិបតី និងលេខានៃគណៈកម្មការយោធាមជ្ឈិមនៅចន្លោះពីខែតុលា ឆ្នាំ២០១៨ ដល់ខែមេសា ឆ្នាំ២០២១។

ចាប់តាំងពីឆ្នាំ២០២១ មកទល់នឹងលោកទទួលមរណភាព លោក Trong បានកាន់តំណែងជាអគ្គលេខាធិការបក្សនីតិកាលទី១៣ និងជាលេខាគណៈកម្មការយោធាមជ្ឈិម។ លោក Trong ក៏ធ្លាប់ជាសមាជិកការិយាល័យនយោបាយទី៨ រហូតដល់ទី១៣ របស់បក្សកម្មុយនិស្ដវៀតណាមផងដែរ។

អត្ថបទដែលជាប់ទាក់ទង