ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃក្រុមការងារ ស.ស.យ.ក. តាមបណ្តាវិស័យលើកទី១
ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃក្រុមការងារ ស.ស.យ.ក. តាមបណ្តាវិស័យលើកទី១ ចំនួន ១៨ (ក្នុងចំណោម ៣៤ វិស័យ) នៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus។
មានវត្តមានក្នុងកិច្ចប្រជុំផងដែរ រួមមាន ឯកឧត្តម លោកជំទាវ លោកមលោកស្រី ប្រធាន អនុប្រធានស.ស.យ.ក. តាមបណ្តាវិស័យសរុបប្រមាណ ៤០ រូប ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារដែលសម្រេចបាន ជាពិសេសស្តាប់នូវបញ្ហាប្រឈម សំណូមពរនានា និងទិសដៅការងារឆ្ពោះទៅមុខរបស់ក្រុមការងារ ស.ស.យ.ក. តាមបណ្តាវិស័យ ដើម្បីគណៈកម្មាធិការកណ្តាលអាចពិនិត្យលទ្ធភាពក្នុងការដោះស្រាយ និងតម្រង់ទិសការងារបន្ថែម។ កិច្ចប្រជុំនាឱកាសនេះ ក៏មានគោលបំណងបង្កើនភាពស្និទ្ធស្នាល និងការចែករំលែកបទពិសោធ និងរៀនសូត្រពីគ្នាទៅវិញទៅមកផងដែរ៕