**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត

ឯកឧត្តម ចាយ បូរិន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ ចំនួនវត្ត៧ នៅឃុំទាំង៧ នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលស្រុកតំបែរ បានអញ្ជើញប្រគេនទៀនព្រះវស្សា ដល់វត្តចំនួន៧ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ពិធីនេះបានប្រារព្ធធ្វើនៅវត្តសិរីពោធិ៍វង្ស ហៅវត្តទឹកជ្រៅ ស្ថិតនៅឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា លោកជំទាវ នីចាន់ ធីតា អភិបាលរងខេត្តត្បូងឃ្មុំ ប្រធានក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក មន្ត្រីសាលាស្រុក ថ្នាក់ដឹកនាំមន្ទីរធម្មការខេត្ត និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា បុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យ ដែលព្រះសង្ឃចូលគង់ចាំព្រះវស្សាអស់កាលត្រីមាស រយៈពេល ៣ខែ នារដូវវស្សា ហើយតាមព្រះវិន័យធម៌គឺមិនអនុញាត្តឱ្យព្រះសង្ឃនិមន្តចេញបិណ្ឌបាតនារដូវវស្សានេះបានទេ ដូចនេះក្នុងនាមជាប្រជាពុទ្ធបរិស័ទអ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូបមានតួនាទីជួយទំនុកបំរុងដល់ព្រះសង្ឃ ចង្ហាន់ ដែលមាន ម្ហូបអាហារ បង្អែមនិងគ្រឿងប្រើប្រាស់ផ្សេងៗ ប្រគេនដល់ព្រះសង្ឃ ក្នុងអំឡុងរយៈពេល៣ខែនេះ។

ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ បងប្អូនខ្មែរក៏បានជាវទានវស្សាទៅប្រគេនព្រះសង្ឃផងដែរ ព្រោះយើងមានជំនឿថាពន្លឺទៀនគឺជួយបំភ្លឺអនាគតជាតិអោយភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើនដោយអំពើល្អ សេចក្តីល្អ ហើយ ត្រូវរក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់រយៈពេល បី ខែ។

ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្រ្តី បានក៏បានសូមបិណ្ឌបាត្រដល់ព្រះមន្ត្រីសង្ឃ គ្រប់ព្រះអង្គ ព្យាយាមសិក្សារៀនសូត្រនូវព្រះធម៌ និងវិន័យឲ្យបានខ្ជាប់ខ្ជួន នៅក្នុងរយៈពេល៣ខែនេះ។

ឯកឧត្តមរដ្ឋមន្រ្តី បានរម្លឹកផងដែរថា ព្រះពុទ្ធសាសនាត្រូវបានបំផ្លាញទាំងស្រុងនារបបដ៏ខ្មៅងងឹត ប៉ុលពត ប៉ុន្តែនៅក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ កម្ពុជាបានទទួលសេរីភាពលឡើងវិញ និងមានបោះជំហានប្រែក្លាយពីប្រទេសដែលខ្ទេចខ្ទាំដោយសង្រ្គាម រហូតមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាល ដែលដឹកនាំដោយបិតាស្ថាបនិកនយោបាយ ឈ្នះ-ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាននាំយកនូវសន្តិភាពជូនប្រទេសកមជាតិនិងបានបន្តដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីប្រែក្លាយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដ ក្រោមការគិតគូរប្រកបដោយគិតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសឆ្នើមរបស់កម្ពុជា បានផ្តួចផ្តើមគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីតភ្ជាប់ការដឹក ជញ្ជូនតាមផ្លូវទឹក ដែលនិងជម្រុញកំណើតសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន ពីទន្លេទៅកាន់សមុទ្រប្រវែង ១៨០គីឡូម៉ែត្រ នឹងបន្តដឹកនាំ ដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះឲ្យបានជោគជ័យសម្រាប់ជាឧត្តមប្រយោជន៏ជូនប្រទេសនិងប្រជាជនកម្ពុជា ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

ជាមោទនភាពនេះដែរ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានចេញនូវសេចក្តីណែនាំឲ្យបណ្តាវត្តអារាមវិហារសាសនាផ្សេងទៀត ត្រៀមរៀបចំការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ឲ្យបានព្រមៗគ្នាទូទាំងប្រទេស។

វត្តចំនួន៧ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលឯកឧត្តម ចាយ បូរិន ប្រគេនទៀនវស្សានិងទេយ្យទាន នាឱកាសនេះរួមមាន៖
១.វត្តជនីវង្សី ហៅវត្តកំពង់រាំង ស្ថិតនៅក្នុងឃុំសេដា
២.វត្តពោធិ៍សាលព្រឹក្ស ហៅវត្តតំបែរ ស្ថិតនៅក្នុងឃុំទឹកជ្រៅ
៣.វត្តវណ្ណៈគិរីសេដ្ឋា ហៅវត្តត្រពាំងព្រីង ស្ថិតនៅក្នុងឃុំត្រពាំងព្រីង
៤.វត្តគិរីបុព្វតារាម ហៅវត្តភ្នំប្រជុំបុត្រ ស្ថិតនៅក្នុងឃុំគោកស្រុក
៥.វត្តសិរីមង្គល ហៅវត្តចុងជាច ស្ថិតនៅក្នុងឃុំត្រពាំងព្រីង
៦.វត្តសិរីពោធិ៍វង្ស ហៅវត្តទឹកជ្រៅ ស្ថិតនៅក្នុងឃុំទឹកជ្រៅ
៧.វត្តសិរីពោធិ៍ព្រឹក្ស ហៅវត្តខ្នុរ ស្ថិតនៅក្នុងឃុំនាងទើត។

ទេយ្យទានដែលត្រូវប្រគេនដល់វត្តនីមួយៗ នាឱកាសនេះរួមមាន៖ ទៀនធំ ១គូរ, អង្ករ, ស្លាដក់, ត្រីខកំប៉ុង ១កេសធំ, មី ១កេសធំ, ទឹកត្រី ២យួរ, ទឹកសុីអុី ២យួរ, ទឹកបរិសុទ្ធ, ទឹកក្រូច, ទឹកដោះគោ, តែ, ស្ករ និងបច្ច័យមួយចំនួនផងដែរ។

តាមរយៈទឹកចិត្តសទ្ធាជ្រះថ្លា របស់ឯកឧត្តម ចាយ បូរិន សូមឧទ្ទិសបួងសួងជូនដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាសប្បុរសធម្មសិរីញាណ ចាយ ស៊ាងអុី ដែលជាបិតាបង្កើតឯកឧត្តម តាមរយៈព្រះសង្ឃ បានចាប់បដិសន្ធិក្នុងទីឋានសុខគតិភពកុំបីឃ្លាងឃ្លៀតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង