**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សថ្នាក់ទី១២ វិទ្យាល័យ ហ៊ុន សែន ខ្ចៅ ស្រុកកងមាស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចូលជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុនសែន ខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម និងមានការចូលរួមពីសំណាក់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ឯកឧត្តម សកលវិទ្យាធិការ លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាស នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ២២៩នាក់​។

គោលបំណងនៃ ជំនួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នេះ គឺដើម្បីសាកសួរសុខទុក្ខនឹង ស្វែងយល់ពីចំណាប់អារម្មណ៍របស់សិស្សានុសិស្សថ្នាក់ទី១២ ក៏ដូចជាចែកជូននូវឯកសារមេរៀនសង្ខេប ដើម្បីជាជំនួយដល់ការរៀនសូត្រ និងផ្តល់នូវគន្លឹះរៀនសូត្រមួយចំនួនដល់សិស្សានុសិស្ស ដើម្បីត្រៀមខ្លួនឱ្យបានល្អ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយគាំទ្រជ្រោមជ្រែងឱ្យ វិទ្យាល័យ ហ៊ុន សែន ខ្ចៅ បានកែប្រែមុខមាត់ថ្មី ក្លាយជាសាលារៀនគំរូ ជាពិសេសថ្លែងអំណរគុណ ដល់សកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានផ្តល់ជូន វិទ្យាល័យ ហ៊ុន សែន ខ្ចៅ នូវសម្ភារបរិក្ខារជំនួយដល់ការងារអប់រំ ជាច្រើន ដូចជា LCD Projector បន្ទប់កុំព្យូទ័រ ២បន្ទប់ Smart Classroom និង បណ្ណាល័យឌីជីថល។

ទន្ទឹមនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោកនាយក គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ ដើម្បីធានាបាននូវបរិស្ថានសាលារៀនស្អាត រៀបចំឱ្យសិស្សានុសិស្សបានរៀនសូត្រ ប្រកបដោយប្រសិទ្ធភាព ទទួលបានលទ្ធផលខ្ពស់ដល់ទៅ ៨០% ដោយគូសបញ្ជាក់ថា ឆ្នាំនេះក្នុងចំណោមសិស្ស៣០០នាក់ មានសិស្សប្រមាណ ២៤០នាក់ ប្រឡងវិទ្យាសាស្ត្រសង្គម ហើយមានតែ ៦០នាក់ប្រឡងផ្នែក​វិទ្យាសាស្ត្រ និងយោងតាមលទ្ធផលតេស្តឆមាសដើមឆ្នាំ អត្រាធ្វើតេស្តជាប់ថ្នាក់ទី១២ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម កើនឡើង ពី៩០% ទៅ ៩៨% ហើយថ្នាក់វិទ្យាសាស្ត្រ បន្តកើនឡើងពី ៦៤% ទៅ ៨៥%។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថាក្មួយៗ សិស្សានុសិស្សទាំងអស់នឹងបន្តខិតខំប្រឹងរៀនសូត្រពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំង ដើម្បីឈានទៅទទួលបានលទ្ធផលកាន់តែជោគជ័យក្នុងការសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆាប់ៗខាងមុខនេះ និងបានផ្តល់អនុសាសន៍ឱ្យ យកវិញ្ញាសាឆ្នាំមុនៗ មកមើល និងអនុវត្តឱ្យបានច្រើន ជាមួយគ្នានេះដែរ លោកគ្រូ អ្នកគ្រូ ត្រូវជួយបំប៉នបន្ថែម។ ទន្ទឹមនឹងការខិតខំប្រឹងប្រែងរៀនសូត្រ ត្រូវទទួលទានអាហារដែលល្អចំពោះសុខភាព និងគេងឱ្យបានគ្រប់គ្រាន់ មានរបៀបរៀនសូត្រត្រឹមត្រូវ ហើយសូមជូនពរឱ្យសិស្សទាំងអស់ ទទួលបានជោគជ័យគ្រប់គ្នាក្នុងការប្រឡងខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង