ឯកឧត្តម មាន ចាន់យ៉ាដា ដឹកនាំក្រុមការងារ និងមន្ត្រីរាជការសាលាខេត្តឧត្តរមានជ័យ ប្រគេនទៀនវស្សាដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងភូមិសាស្ត្រស្រុកចុងកាល់ ចំនួន ៨វត្ត
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារ និងមន្ត្រីរាជការសាលាខេត្តឧត្តរមានជ័យ ប្រគេនទៀនវស្សាដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងភូមិសាស្ត្រស្រុកចុងកាល់ ចំនួន ៨វត្ត។
ឯកឧត្តម មាន ចាន់យ៉ាដា បានលើកឡើងថា ជាប្រពៃណីទំនៀមទម្លាប់ ក្នុងមួយឆ្នាំ ព្រះសង្ឃត្រូវគង់ចាំព្រះវស្សារយៈពេល ៣ខែ ចាប់ពីថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃទី ១៥កើត ខែអស្សុជ ជារៀងរាល់ឆ្នាំ។
ជាមួយគ្នានោះ ឯកឧត្តម មាន ចាន់យ៉ាដា ក៏សូមអានិសង្សទាំងឡាយកើតមានដល់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបផងដែរ៕