**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យវឌ្ឍនភាពការងារសម្រេចបាន នៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រ ក្នុងស្រុកសន្ទុក

ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ១៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអញ្ជើញដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មកពីស្នាក់ការកណ្តាលក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដឹកនាំដោយលោកជំទាវ Chantale Wong នាយកប្រតិបត្តិ ចុះពិនិត្យវឌ្ឍនភាពការងារដែលសម្រេចបាននាពេលកន្លងមក នៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រនានា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពសម្រេចបាន នៃប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត និងប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

សូមជម្រាបថា ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត និងប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង បានក្លាយជាប្រព័ន្ធធារាសាស្ត្រមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានប្រភពទឹកខួបប្រាំងខួបវស្សា សម្រាប់បម្រើឱ្យគ្រប់វិស័យប្រកបដោយនិរន្តរភាព ជាពិសេសមានសក្តានុពលខ្ពស់ជាអតិបរមាក្នុងការស្រោចស្រពផ្ទៃដីបង្កបង្កើនផលបាន ៣ដងក្នុង១ឆ្នាំ មានប្រព័ន្ធប្រឡាយខ្វាត់ខ្វែងបង្កលក្ខណ:ងាយស្រួលដល់ការចែកចាយទឹកប្រកបដោយសមធម៌។ ខណៈខ្នងប្រឡាយបានក្លាយជាផ្លូវគមនាគមន៍ធ្វើដំណើរពីភូមិមួយទៅភូមិមួយទៀត និងជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញក្នុងតំបន់ផងដែរ។

គណៈប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានថ្លែងនូវការកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបានជោគជ័យដ៏ត្រចះត្រចង់នាពេលកន្លងមក ព្រមទាំងបានបញ្ជាក់ពីជំហរច្បាស់លាស់ក្នុងការបន្តកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបន្តកិច្ចអភិវឌ្ឍន៍លើវិស័យធនធានទឹក និងធានាបាននូវសន្តិសុខសុវត្ថិភាពទឹកជាបន្តបន្ទាប់។

សូមបញ្ជាក់ថា បន្ទាប់ពីការជួសជុលស្តារឡើងវិញសំណង់បង្ហៀរទឹកប្រវែង ៧២០ម៉ែត្រ អាងទឹកស្ទឹងជីនិតមានសក្តានុពលអាចស្ដុកទឹកបានប្រមាណ ៤៥លានម៉ែត្រគូបដែលជាប្រភពទឹករស់ និងមានលទ្ធភាពផ្ដល់ទឹកស្រោចស្រពដល់ផ្ទៃដីបង្កបង្កើនផលប្រមាណ ១៦០០០ហិកតានៅក្នុងស្រុកចំនួន៣ នៃខេត្តកំពង់ធំ។ ដោយឡែក អាងទឹកតាំងក្រសាំងនៃប្រព័ន្ធធារាសាស្ត្រតាំងក្រសាំងដែលមានប្រឡាយតភ្ជាប់គ្នាបំពេញឱ្យគ្នាទៅវិញទៅមកជាមួយអាងទឹកស្ទឹងជីនិត មានលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មប្រមាណ ១២០០០ហិកតា ក្នុងឃុំចំនួន៥ នៃស្រុកសន្ទុក ៕

អត្ថបទដែលជាប់ទាក់ទង