**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លើកទឹកចិត្តឱ្យក្រុមហ៊ុន វ័នរ៉ូដគ្រុប របស់ប្រទេសចិន បន្តប្រកាន់ខ្ជាប់នូវគោលគំនិតនៃការបង្កើតថ្មី និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងរួមចំណែកបន្ថែមទៀតដល់ឧស្សាហកម្មបៃតងរបស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកទឹកចិត្តឱ្យក្រុមហ៊ុន វ័នរ៉ូដគ្រុប របស់ប្រទេសចិន បន្តប្រកាន់ខ្ជាប់នូវគោលគំនិតនៃការបង្កើតថ្មី និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងរួមចំណែកបន្ថែមទៀតដល់ឧស្សាហកម្មបៃតងរបស់ប្រទេសកម្ពុជា។

ការថ្លែងលើកទឹកចិត្តរបស់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត ZEEKR(ហ្ស៊ីគ) របស់ក្រុមហ៊ុនវ័នរ៉ូដគ្រុប ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាទើបបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយានយន្តអគ្គិសនី២០២៤-២០៣០ ដើម្បីជំរុញគាំទ្រការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងការប្រើប្រាស់រថយន្តអគ្គីសនី។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា យោងតាមតួលេខរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការចុះបញ្ជីយានយន្តអគ្គិសនី មានការកើតឡើងជារៀងរាល់ថ្ងៃ ដោយគិតមកដល់ពេលនេះ ការចុះបញ្ជីផ្លូវការមានចំនួនសរុបជិត ៣.០០០គ្រឿង។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តន៍ «យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូន»ដើម្បីការកាត់បន្កយការបញ្ចេញឧស្ម័នពីវិស័យថាមពល ការដឹកជញ្ជូន ការលើកកម្ពស់ប្រសិទ្ធភាពថាមពល និងចូលរួមបង្កើនការងារបន្ថែមប្រមាណ ៤៤៩.០០០កន្លែង នៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន វ័នរ៉ូដគ្រុប ដែលបានបោះជំហានដ៏សំខាន់មួយទៀតនៅក្នុងទីផ្សាររថយន្តនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យាសកល ឧស្សាហកម្មរថយន្តក៏កំពុងមានការផ្លាស់ប្តូរជាបន្តបន្ទាប់ ជាពិសេស រថយន្តដែលប្រើបច្ចេកវិទ្យាឆ្លាតវៃ និងប្រើប្រាស់ថាមពលថ្មី ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ជាទូទៅជុំវិញពិភពលោក ក្នុងនោះក៏មានរថយន្ត ZEEKR (ហ្ស៊ីគ) នេះផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី ចាត់ទុករថយន្តនេះ មិនត្រឹមតែអាចកាត់បន្ថយការប្រើប្រាស់លើឥន្ធនៈហ្វូស៊ីល និងកាត់បន្ថយការបំភាយឧស្ម័នកាបូនប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត វាក៏រួមចំណែកនៅក្នុងការពង្រីកមធ្យោបាយធ្វើដំណើរបៃតងនៅកម្ពុជា និងពិភពលោកផងដែរ។ ឯកឧត្តម រដ្ឋមន្រ្តីជឿជាក់ថា នាពេលអនាគត ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗនឹងពិចារណាប្តូរ មកប្រើប្រាស់រថយន្តអគ្គិសនី និងចូលរួមថែរក្សាបរិស្ថានដូចជារថយន្ត ZEEKR(ហ្ស៊ីគ)នេះ។

តាមរយៈការសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញ របស់ ZEEKR (ហ្ស៊ីគ)អូតូ នៅកម្ពុជានាពេលនេះ ឯកឧត្តម រដ្ឋមន្ត្រីបានបន្ថែមថា ការមកដល់របស់ ZEEKR (ហ្ស៊ីគ) នឹងធ្វើឱ្យទីផ្សាររថយន្តថ្មីនៅកម្ពុជាកាន់តែមានភាពសម្បូរបែប និងចូលរួមជំរុញការអភិវឌ្ឍវិស័យរថយន្តថាមពលថ្មីឱ្យកាន់តែរីកចម្រើនខ្លាំងឡើង រួមទាំងផ្តល់ឱ្យប្រជាជនកម្ពុជានូវជម្រើសថ្មីៗ និងប្រកបដោយភាពទំនើបក្នុងការធ្វើដំណើរ។

បើតាមការបញ្ជាក់របស់ លោក Kevin Luo នាយកប្រតិបត្តិ និងជាស្ថានិកក្រុមហ៊ុន Oneroad Group (Cambodia) Co., Ltd. បានឱ្យដឹងថា ZEEKR (ហ្ស៊ីគ) គឺជាម៉ាកយីហោថ្មីមួយ ការរចនាបទរបស់ ZEEKR គឺជាការប្រើបច្ចេកវិទ្យាថ្មីចុងក្រោយគេបង្អស់ប្រកបដោយភាពឆ្នៃប្រឌិត ដើម្បីបង្កើតបទពិសោធន៍ជីវិតក្នុងការធ្វើដំណើរ និងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងយុគសម័យថ្មីសម្រាប់ការធ្វើដំណើរដ៏ប្រណិត។

លោកនាយកប្រតិបត្តិ បានបន្តថា ចាប់តាំងពីការបង្កើតម៉ាកនេះក្នុងឆ្នាំ២០២១ ក្រុមហ៊ុនបានបើកដំណើរការចំនួន ៥ម៉ូឌែល ហើយមកដល់ពេលនេះ បរិមាណចែកចាយទូទាំងពិភពលោករបស់ក្រុមហ៊ុនមានជាង ២៨មុឺនគ្រឿង ដែលបង្កើតកំណត់ត្រាសម្រាប់ការចែកចាយលឿនបំផុតនៃម៉ាករថយន្តអគ្គិសនីរបស់ប្រទេសចិន។

សូមជម្រាបជូនថា នៅសប្តាហ៍មុន ZEEKR ត្រូវបានចាប់ផ្តើមលក់ចែកចាយជាផ្លូវការនៅក្នុងប្រទេសថៃ។ អស់រយៈពេលពាក់កណ្តាលឆ្នាំនេះ បានចូលទីផ្សារប្រទេសឡាវ មីយ៉ាន់ម៉ា និងហ្វីលីពីន ហើយពាក់កណ្តាលឆ្នាំនេះ ត្រូវបានដាក់លក់នៅក្នុងប្រទេសកម្ពុជា, សិង្ហបុរី, ម៉ាឡេសុី, ឥណ្ឌូណេសុី និងវៀតណាម ៕  

អត្ថបទដែលជាប់ទាក់ទង