**ឯកឧត្តម សួស ប្រាថ្នា ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ គ្មានវិញ្ញាសាត្រូវបានតាក់តែងជាមុននោះទេ ព្រោះវិញ្ញាសាត្រូវបានតាក់តែងភ្លាមៗ សម្រាប់ការប្រឡងក្នុងថ្ងៃតែមួយ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម យីត ស៊ុនណារ៉ា ជួបពិភាក្សាជាមួយតំណាងមន្ទីរពេទ្យកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយលើកកម្ពស់គុណភាពការងារព្យាបាល និងថែទាំជំងឺដាច់សរសៃឈាមខួរក្បាល និងស្ទះសរសៃឈាមខួរក្បាល ឲ្យកាន់តែប្រសើរនៅកម្ពុជា**ស.ស.យ.ក. ខេត្តកោះកុង បើកវគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងមូលដ្ឋាន ការផលិតមាតិការ” ជូនសមាជិក សមាជិក ស.ស.យ.ក. ខេត្ត និងសាធារណៈជន**រថយន្តដឹកជញ្ជូនទំនិញ ៣ ១៥១ ៦០៣ គ្រឿង ត្រូវបានត្រួតពិនិត្យទម្ងន់ក្នុងឆ្នាំ ២០២៤ លើការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ទូទាំងប្រទេស**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**បរិមាណភ្ញៀវកើនឡើងនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តវិមានឈ្នះឈ្នះ ក្រោយរាជរដ្ឋាភិបាលប្រកាសថា នឹងរៀបចំប្រារព្វទិវាសន្តិភាពនៅកម្ពុជានាថ្ងៃទី២៩ធ្នូ**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

បទវិភាគ៖កម្លាំងផលិតកម្មគុណភាពថ្មីនឹងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងកិច្ចកសាងទំនើបកម្មតាមបែបផែនចិន ហើយក៏នឹងបំពេញបន្ថែមកម្លាំងរស់រវើកថ្មីដល់សេដ្ឋកិច្ចពិភពលោកផងដែរ


កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ដែលបើកធ្វើនាពេលថ្មីៗកន្លងទៅនេះ បានគ្រោងផែនការគោលអំពីការធ្វើកំណែទម្រង់ឱ្យមានភាពកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀតរបស់ចិន ។ កិច្ចប្រជុំពេញអង្គលើកនេះបានលើកឡើងថា គួរធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធនិងយន្តការនៃការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីដោយសមរម្យ។ឥស្សរជនវិភាគបានយល់ឃើញថា នេះបានបង្ហាញថា ចិនមានការប្តេជ្ញាចិត្តបង្កើតបរិយាកាសខាងប្រព័ន្ធរបបកាន់តែល្អប្រសើរសម្រាប់ពូនជ្រំ អភិវឌ្ឍនិងពង្រឹងកម្លាំងផលិតកម្មគុណភាពថ្មីតាមរយៈការធ្វើកំណែទម្រង់ពាក់ព័ន្ធឱ្យមានភាពកាន់តែស៊ីជម្រៅ ដើម្បីផ្តល់កម្លាំងចលករយ៉ាងខ្លាំងក្លាដល់ការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ។
បើមើលពីកត្តាខាងក្រៅ បដិវត្តន៍ឧស្សាហកម្មនិងបដិវត្តន៍ព័ត៌មានវិទ្យាក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ សុទ្ធតែបានបង្កើតឡើងដោយកំណែទម្រង់ជាប្រវត្តិសាស្រ្តនៃកម្លាំងផលិតកម្ម ។ បច្ចុប្បន្ននេះ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានទទួលការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ការដែលសេដ្ឋកិច្ចពិភពលោកសម្រេចបាននូវកំណើនថ្មីគឺចាំបាច់ត្រូវពឹងផ្អែកទៅលើការជំរុញពីកម្លាំងផលិតកម្មថ្មី ។ បើមើលពីកត្តាផ្ទៃក្នុង សេដ្ឋកិច្ចចិនបានធ្វើនវានុវត្តន៍យ៉ាងស៊ីជម្រៅក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ គឺលែងផ្តោតសំខាន់ទៅលើល្បឿនកំណើននៃGDP ទៀតហើយ តែគឺប្រែទៅជាឈានចូលដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ពោលគឺត្រួសត្រាយកម្លាំងចលករថ្មីតាមរយៈការច្នៃប្រឌិតថ្មីនិងពូនជ្រំឧស្សាហកម្មថ្មី ។
បើមើលពី《សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើកំណែងទម្រង់ឱ្យមានភាពកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនិងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនថែមមួយកម្រិតទៀត》ដែលត្រូវពិនិត្យពិភាក្សានិងអនុម័តដោយកិច្ចប្រជុំពេញអង្គលើកនេះ មជ្ឈដ្ឋានខាងក្រៅមិនពិបាករកឃើញថា គំនិតអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិនគឺច្បាស់លាស់ណាស់ ពោលគឺ ខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងដើម្បីពូនជ្រំនិងនិងពង្រឹងឧស្សាហកម្មងើបឡើងថ្មី បង្កើតរចនាសម្ព័ន្ធក្នុងការកសាងឧស្សាហកម្មនៅពេលអនាគត កែលម្អនិងលើកកម្ពស់ឧស្សាហកម្មប្រពៃណីនិងជំរុញឱ្យឧស្សាហកម្មកម្មន្តសាលទទួលការអភិវឌ្ឍប្រកបដោយបច្ចេកវិទ្យាខ្ពស់ ភាពឆ្លាតវៃនិងបៃតង ។
បើមើលពីស្រទាប់កាន់តែស៊ីជម្រៅ ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីមិនត្រឹមតែជាបញ្ហានៃគោលនយោបាយឧស្សាហកម្មសេដ្ឋកិច្ចប៉ុណ្ណោះទេ តែគឺត្រូវចាត់ទុកការធ្វើឱ្យកំណែទម្រង់មានភាពស៊ីជម្រៅជាការទ្រទ្រង់ ខំប្រឹងយ៉ាងពេញទំហឹងធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធសេដ្ឋកិច្ច ប្រព័ន្ធវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងប្រព័ន្ធធនធានមនុស្សជាដើម ព្រមទាំងបង្កើតបរិយាកាសអន្តរជាតិដ៏ល្អប្រសើរតាមរយៈការពង្រីកការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់។
ពីការគ្រោងផែនការអភិវឌ្ឍន៍ដោយសមស្របនឹងលក្ខខណ្ឌមូលដ្ឋានរបស់តំបន់នានា ដល់ការផ្តល់ការគាំទ្រផ្នែកគោលនយោបាយមួយចំនួននិងកំណែទម្រង់បន្ទាប់បន្សំ បច្ចុប្បន្ននេះ លើទឹកដីប្រទេសចិន កម្លាំងផលិតកម្មគុណភាពថ្មីកំពុងទទួលការអភិវឌ្ឍយ៉ាងផុលផុស នៅឆមាសទីមួយឆ្នាំនេះ តម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលបច្ចេកវិទ្យាខ្ពស់ដែលមានទ្រង់ទ្រាយធំនិងមធ្យមរបស់ចិនបានកើនឡើង៨,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ការវិនិយោគឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បានកើនឡើង១០,៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ល។
តាមរបាយការណ៍ពាក់កណ្តាលឆ្នាំអំពីសេដ្ឋកិច្ចចិនដែលចេញផ្សាយនៅពេលថ្មីៗចុងក្រោយនេះបានបង្ហាញឱ្យដឹងថា ក្រោមការជំរុញនៃកម្លាំងផលិតកម្មគុណភាពថ្មី និន្នាការធ្វើបរិវត្តកម្មទៅរកភាព “ថ្មី” និង “បៃតង”នៃសេដ្ឋកិច្ចចិនគឺកាន់តែលេចធ្លោ ។ នេះមិនត្រឹមតែបានផ្តល់កម្លាំងចលករដល់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ពិភពលោកផងដែរ ។
ពេលថ្មីៗកន្លងទៅនេះ លោក John Ross អតីតប្រធាននៃការិយាល័យគោលនយោបាយសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្រុងឡុងដ៍របស់អង់គ្លេសបានចេញផ្សាយអត្ថបទថា ស្របពេលដែលចិនពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ផលិតផលរបស់ចិននឹងរួមបញ្ចូលគ្នាជាមួយខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលឱ្យកាន់តែល្អប្រសើរ ហើយទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងចិននិងប្រទេសនានាក៏នឹងកាន់តែរឹងមាំថែមមួយកម្រិតទៀតដែរ ។ នេះមិនត្រឹមតែនឹងលើកកម្ពស់សមត្ថភាពច្នៃប្រឌិតថ្មីរបស់ចិននិងជំរុញការលើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់របស់ចិនប៉ុណ្ណោះទេ ថែមទាំងក៏នឹងបំពេញបន្ថែមកម្លាំងចលករថ្មីដល់ការស្តារសេដ្ឋកិច្ចសកលឡើងវិញផងដែរ ។

ស្របពេលដែលចិនធ្វើកំណែទម្រង់ឱ្យមានភាពកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀត កម្លាំងផលិតកម្មគុណភាពថ្មីនឹងបញ្ចេញកម្លាំងចលករកាន់តែផុលផុស ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការកសាងទំនើបកម្មតាមបែបផែនចិន ហើយក៏នឹងបំពេញបន្ថែមកម្លាំងរស់រវើកថ្មីដល់សេដ្ឋកិច្ចពិភពលោកផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង