**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី

រដ្ឋមន្ត្រីក្រសួងអប់រំ ជួបសំណេះសំណាលជូនដំណើរ និងលើកទឹកចិត្តប្រតិភូកីឡាកម្ពុជា ត្រូវទៅចូលរួមការប្រកួតកីឡាអូឡាំពិកហ្គេមលើកទី៣៣ នៅទីក្រុងប៉ារីស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជូនដំណើរ និងលើកទឹកចិត្តប្រតិភូកីឡាកម្ពុជាដែលត្រូវទៅចូលរួមការប្រកួតកីឡាអូឡាំពិកហ្គេមលើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ប្រតិភូកីឡាចូលរួមការប្រកួតកីឡាអូឡាំពិកហ្គេមលើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង មន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាអត្តពលកម្ម កីឡាករជម្រើសជាតិអត្តពលកម្ម និងមន្ត្រីពាក់ព័ន្ធ សរុបប្រមាណ ២០នាក់។

មុនឈានដល់កិច្ចសំណេះសំណាល ឯកឧត្តម អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរាយការណ៍ជូនអង្គពិធី អំពីរបាយការណ៍ និងស្ថានភាពនៃការត្រៀមចូលរួមការប្រកួតកីឡាអូឡាំពិកហ្គេមលើកទី៣៣ នៅទីក្រុងប៉ារីស។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញក្តីរំភើបរីករាយដែលកីឡាករខ្មែរចំនួន ៣រូបបានឆ្លងកាត់ការវាយតម្លៃស្តង់ដាកម្រិតសមត្ថភាពជាប់ទៅចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកហ្គេមលើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំងនាពេលនេះ។
ការចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកហ្គេម គឺជាក្តីប្រាថ្នារបស់កីឡាករគ្រប់រូប ដែលនេះជាកិត្តិយសសម្រាប់កីឡាករ និងប្រទេសជាតិ ដូច្នេះសូមឱ្យកីឡាករទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងគោរពបទបញ្ជាការប្រកួត គោរពការវិនិច្ឆ័យរបស់អាជ្ញាកណ្តាល-ចៅក្រម គោរពគោលការណ៍របស់កីឡាអន្តរជាតិ ដើម្បីឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូរ អរិយធម៌ល្អ សុជីវធម៌ល្អជាពលរដ្ឋកម្ពុជា និងជាតំណាងប្រទេសជាតិ។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់អត្តពលិក ឱ្យចាប់យកឱកាសនេះ សង្កេត និងរៀនសូត្របន្ថែមដើម្បីបន្តពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំងក្លា និងសំខាន់បំផុត ត្រូវយកចិត្តទុកដាក់លើការរៀបចំខ្លួនឱ្យមានសុវត្ថិភាពល្អក្នុងការចូលរួម និងការវិលត្រឡប់មកវិញប្រកបដោយសុវត្ថិភាព ហើយទន្ទឹមនឹងខិតខំប្រឹងប្រែងដណ្តើមយកមេដាយ ឬជ័យលាភី សូមជូនពរឱ្យក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ជោគជ័យក្នុងបំបែកឯកទគ្គកម្មខ្លួនឯងផងដែរ។

គួរបញ្ជាក់ផងដែរថា នាល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៤នេះ ប្រតិភូកីឡាករ កីឡាការិនីកម្ពុជា នឹងចាកចេញទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីត្រៀមចូលរួមការប្រកួតកីឡាអូឡាំពិក ២០២៤ ដែលឆ្នាំនេះ កម្ពុជាមានអត្តពលិក ៣រូបចូលរួមប្រកួត ក្នុងនោះមានអត្តពលកម្ម ១នាក់ និងហែលទឹក ២នាក់។
សូមចូលរួមគាំទ្រ និងជូនពរដល់ ឣត្តពលិកទាំង ៣រូបរបស់កម្ពុជា ដែលត្រូវចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាឣូឡាំពិករដូវក្តៅ លើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ឆាប់ៗនេះ៕

អត្ថបទដែលជាប់ទាក់ទង