**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “កម្មវិធីភាពជាដៃគូត្រីភាគី របស់អង្គការសហប្រជាជាតិ”

ភ្នំពេញ៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “កម្មវិធីភាពជាដៃគូត្រីភាគី របស់អ.ស.ប.” (អ.ស.ប. Triangular Partnership Program, TPP) ក្រោមកិច្ចសហប្រតិបត្តិការ អ.ស.ប., សាធារណរដ្ឋកូរ៉េ និងកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ និង ជាមួយប្រទេសជប៉ុនក្នុងឆ្នាំ២០២៥។

ជាមួយគ្នានោះដែរក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២២ កក្កដានេះ ឯកឧត្តម អាទល់ ការ៉េ (Atul KHARE) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ (អ.ស.ប.) ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការ បានកោតសរសើរពីការប្តេជ្ញារបស់ប្រទេសកម្ពុជា ក្នុងការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពក្នុងពិភពលោក ។

ឯកឧត្ដមបន្តថា សកម្មភាពដ៏អស្ចារ្យនេះបង្ហាញឱ្យឃើញថា កម្ពុជាស្ថិតនៅលើគន្លងផ្លូវដ៏ប្រសើរ ដែលចាកចេញពីប្រទេសធ្លាប់ទទួលបេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប. មកជាប្រទេសផ្តល់កងកម្លាំងរក្សាសន្តិភាពផង និងបណ្តុះបណ្តាលកងទ័ពរក្សាសន្តិភាពផង ដែលមានទាំងផ្នែកយោធាប្រយុទ្ធការពារ ផ្នែកពេទ្យ និងគិលានុបដ្ឋាយិកា និងកងទ័ពបោសសម្អាតមីន ឱ្យកាន់តែមានសមត្ថភាព និងប្រសិទ្ធភាព។

ឯកឧត្តម បានលើកឡើងថា​កងទ័ពមួកខៀវកម្ពុជា ដែលបំពេញបេសកកម្មនៅបរទេស ទាំងប្រុស ទាំងស្រី សុទ្ធសឹងតែជានាយទាហានប្រកបដោយភាពក្លាហាន មានវិន័យ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

ឯកឧត្តម ក៏បានសម្តែងនូវសេចក្តីសោកស្តាយជាពន់ពេក និងចូលរួមរំលែកមរណទុក្ខជាមួយ សម្តេចតេជោ ចំពោះការបាត់បង់អាយុជីវិតនាយទាហនមួកខៀវកម្ពុជាចំនួន១១នាក់ ក្នុងបេសកកម្មរក្សាសន្តិភាព​ក្រោមឆ័ត្រ អ.ស.ប.នេះ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា បើទោះបីជា អ.ស.ប. បានផ្តល់ប្រាក់ធានារ៉ាប់រងអាយុជីវិត ជូនយុទ្ធជនដែលបានបូជាជីវិតនោះពិតមែន ប៉ុន្តែ អ.ស.ប. យល់ច្បាស់ថាមិនអាចធ្វើ​ឱ្យពួកគេមានជីវិតឡើងវិញបាននោះទេ។

ឯកឧត្តម បានជម្រាបជូន សម្តចតេជោថា ក្រៅពីកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព ឯកឧត្តមក៏នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្សេងទៀត ដូចជាសកម្មភាពមនុស្សធម៌ វប្បធម៌ និងការអភិវឌ្ឍ ដែល អ.ស.ប. បានសហការជាមួយប្រទេសកម្ពុជាជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានអរគុណឯកឧត្តម Atul KHARE ​ ដែលបានរំលឹកពីជំនួបលើកដំបូងកាលពី៣២ឆ្នាំមុន។ សម្តេច បានបន្តថា ប្រទេសកម្ពុជា ដែលប្រែក្លាយពីអាណាចក្រដ៏ធំនៅអាស៊ី មកជាប្រទេសតូចដូចសព្វថ្ងៃ គឺដោយសារតែសង្រ្គាម ចម្បាំងរាំងជល់ ការបែកបាក់ទឹកដី អស់រយៈពេលជាង ៥០០ឆ្នាំ។​​ សម្ដេចតេជោបានរំលឹកថា ក្រោយពេលដែលអ៊ុនតាក់ដកចេញពីកម្ពុជា កម្ពុជានៅមានសង្គ្រាមនៅឡើយ។ ​សម្ដេចបានយកជីវិតទៅប្ដូរ ដោយចូលទៅកាន់តំបន់ខ្មែរក្រហម អនុវត្តនយោបាយឈ្នះ-ឈ្នះ រហូតទទួលបាននូវភាពជោគជ័យ នៅចុងឆ្នាំ១៩៩៨។ យើងមានសុខសន្តិភាព ​មកដល់ពេលបច្ចុប្បន្ននេះ ដែលជាសុខសន្តិភាព មានរយៈពេលយូរជាងពេលណាៗទាំងអស់។​ សម្តេច បានបន្តថាប្រសិនបើគ្មានការអនុវត្តនយោបាយឈ្នះ-ឈ្នះនោះទេ កម្ពុជា ក៏មិនអាចបញ្ជូនកងទ័ពរក្សាសន្តិភាព សហការជាមួយ អ.ស.ប. ទៅជួយប្រទេសណានោះឡើយ។

សម្តេចតេជោ មានប្រសាសន៍បន្តថា ក្រោយសម័យប៉ុលពត ប្រជាជនកម្ពុជា មានត្រឹម៥លាននាក់ប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃប្រទេសកម្ពុជា មានប្រជាជនរហូតដល់ចំនួន ១៧ លាននាក់ និងមានចំនួនប្រជាជនវ័យក្មេងច្រើន ដែលជាសក្តានុពលក្នុងការអភិវឌ្ឍប្រទេស។​
សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការចូលរួមរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារនៃយុទ្ធជនកម្ពុជាទាំង ១១ រូបដែលបានលះបង់ជីវិតក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ អ.ស.ប. កន្លងមក។

សម្តេចតេជោ បានសម្តែងនូវការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំង ដែលកម្ពុជា ត្រូវបានជ្រើសរើសជាដៃគូ និងជាម្ចាស់ផ្ទះសម្រាប់កម្មវិធីភាពជាដៃគូត្រីភាគីរក្សាសន្តិភាពរបស់អ.ស.ប. ដោយសហការជាមួយសាធារណរដ្ឋកូរ៉េ ​និង​ប្រទេសជប៉ុន​។ កម្ពុជា គឺជាជម្រើសដ៏ល្អបំផុត សម្រាប់ភាពជាដៃគូត្រីភាគីនេះ អាស្រ័យដោយកត្តាសន្តិភាព មានជំនាញក្នុងការបោសសម្អាតមីន ជាប្រទេសធ្លាប់ឆ្លងកាត់សង្រ្គាម និងមានការចំណាយតិច។ សម្តេច បានបន្តថាកម្ពុជា ក៏ជាម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលសកម្មភាពមីនអាស៊ានផងដែរ។ ក្នុងន័យនេះ ក្រៅពីប្រទេសក្នុងតំបន់អាស៊ាន កម្ពុជាក៏បើកទ្វារស្វាគមន៍រាល់ប្រទេសទាំងអស់ ដែលចង់បញ្ជូនមន្រ្តីមករៀនជំនាញបោសសម្អាតមីននៅកម្ពុជា ដែលកន្លងមកក៏មានប្រទេសអ៊ុយក្រែនផងដែរ។ កម្ពុជា ចាំច្បាស់ណាស់ថា ប្រទេសជាមិត្តបានពាក់មួកខៀវមកជួយកម្ពុជា ដូចនេះកម្ពុជា ក៏ត្រូវពាក់មួកខៀវជួយប្រទេសទាំងអស់ដែលជាមិត្តរបស់កម្ពុជាវិញដូចគ្នាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង