**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។

សម្តេចតេជោ មិនត្រឹមតែជាមេដឹកនាំ នាំមកនូវសន្តិភាពដល់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាមេដឹកនាំដែលផ្តល់សន្តិភាពដល់បណ្តាប្រទេស លើពិភពលោក

ភ្នំពេញ៖ ឯកឧត្តម អាទល់ ការ៉េ (Atul KHARE) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ (អ.ស.ប.) ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការរក្សាសន្តិភាព បានថ្លែងអបអរសាទរ និងកោតសរសើរយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលមិនមែនត្រឹមជា មេដឹកនាំដែលនាំមកនូវសន្តិភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាមេដឹកនាំ ដែលផ្តល់សន្តិភាពទៅដល់បណ្តាប្រទេសដទៃទៀតនៅលើពិភពលោក តាមរយៈការបញ្ជូនកម្លាំរក្សាសន្តិភាពរបស់កម្ពុជាទៅកាន់តំបន់ និងប្រទេសមួយចំនួននៅក្នុងពិភពលោក នាពេលកន្លងមក។

នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យឯកឧត្តម អាទល់ ការ៉េ (Atul KHARE) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ (អ.ស.ប.) ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការរក្សាសន្តិភាព ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ ចំពោះឯកឧត្តម Atul KHARE អគ្គលេខាធិការរងអ.ស.ប. និងសហការីក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍​ថា សម្តេច រីករាយណាស់ដោយបានដឹងថា ឯកឧត្តម បានទៅទស្សនាខេត្តសៀមរាប និងព្រះវិហារ និង បានឃើញដោយផ្ទាល់នូវការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេស ការបោសសម្អាតមីននៅកម្ពុជា ដោយឯកឧត្តមបានធ្វើដំណើរតាមផ្លូវដោយគ្មានការភ័យខ្លាច។ សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាដៃគូដ៏ល្អមួយរបស់ អ.ស.ប. ក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពក្នុងពិភពលោក។ ​កម្ពុជាបានប្រែក្លាយពីប្រទេសដែលធ្លាប់មានសង្រ្គាមរ៉ាំរ៉ៃ មកប្រទេសដែលមានសុខសន្តិភាព​ចាប់តាំងពីឆ្នាំ១៩៩៨មក និង ​មានលទ្ធភាពបញ្ជូនកងទ័ពមួកខៀវ ចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពនៅលើពិភពលោក ក្រោមឆ័ត្ររបស់អ.ស.ប.។

ឯកឧត្តម Atul KHARE បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចតេជោ បានផ្តល់កិត្តិយសអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានចូលជួបសម្តែងការគួរសម។ ឯកឧត្តម បានរំលឹកថា ឯកឧត្តម បានជួបសម្តេចតេជោ ​លើកដំបូងនៅឆ្នាំ១៩៩២ ​ក្នុងតួនាទីតំណាងឱ្យប្រទេសឥណ្ឌា ចូលរួមស្វែងរកសន្តិភាពជូនកម្ពុជា។ ប្រទេសកម្ពុជា បានឆ្លងកាត់ចម្ងាយផ្លូវពោរពេញដោយសង្រ្គាមយូរណាស់ទម្រាំមានសន្តិភាពដូចសព្វថ្ងៃ។

ឯកឧត្តម ក៏សូមអបអរសាទរ និងសូមកោតសរសើរយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះសម្តេចតេជោ ដែលមិនមែនត្រឹមជា មេដឹកនាំដែលនាំមកនូវសន្តិភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាមេដឹកនាំ ដែលផ្តល់សន្តិភាពទៅដល់បណ្តាប្រទេសដទៃទៀតនៅលើពិភពលោក តាមរយៈការបញ្ជូនកម្លាំរក្សាសន្តិភាពរបស់កម្ពុជាទៅកាន់តំបន់ និងប្រទេសមួយចំនួននៅក្នុងពិភពលោក នាពេលកន្លងមក។

ក្នុងឱកាសនោះជាមួយនឹងការប្តេជ្ញាបន្តសហការជាមួយនឹង អ.ស.ប. សម្តេចតេជោ បានផ្តល់អនុសាសន៍ ទៅ​ ឯកឧត្តម Atul Khare គឺ៖ ទី១. គប្បីយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការពិនិត្យជ្រើសរើសនាយទាហានជាមេបញ្ជាការ និងសេនាធិការ ដែលចាំបាច់ត្រូវតែជានាយទាហាននដែលមានជំនាញ និងសមត្ថភាពជាយុទ្ធសាស្រ្ត ក្នុងការដាក់ពង្រាយកម្លាំងទ័ពដែលជួយគាំទ្រឱ្យមានប្រសិទ្ធភាពខ្ពស់ និង ទី២. សូមបង្កើនការយកចិត្តទុកដាក់ចំពោះ កងកម្លាំងរក្សាសន្តិភាព នៅប្រទេសលីបង់ ទោះបីជាស្ថានភាពសង្រ្គាមក្នុងប្រទេសលីបង់ មានភាពស្ងប់ស្ងាត់ក៏ដោយ ដើម្បីមានវិធានការណ៍ជួយអន្តរាគមន៍ និងឆ្លើយតបទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង