**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់**រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ មន្ត្រី និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ២០០នាក់ ចូលរួមឈ្វេងយល់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

អតីតយុទ្ធជន និងគ្រួសារកងទ័ពជួបកាលំបាក បានទទួលអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង និងខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសំណេះសំណាល និង ចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អតីតយុទ្ធជន ពិការ ក្រីក្រ និងគ្រួសារកងទ័ពជួបការលំបាក នៅខេត្តកំពង់ឆ្នាំង ចំនួន ៦០នាក់ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្ម ពិសេស និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លី ណារុន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៉ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នៃ ចារី អភិបាលរង តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ឯកឧត្តម អស់លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល ក្រុង ស្រុក និង កងកម្លាំងទាំងបីប្រភេទ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានលើកឡើងនូវ កាយវិការដ៏ថ្លៃថ្លារបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត បានសបញ្ជាក់ឲ្យឃើញនូវគោលជំហរ និង ការយកចិត្តទុកដាក់ខ្ពស់ ចំពោះអតីតយុទ្ធជន គ្រួសារកងទ័ព បើទោះបីជាកាលៈទេសៈដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញក្តី ក៏មិនអាចបំភ្លេចបាននូវគុណបំណាច់ដ៏ធំធេង របស់បងប្អូនអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និង អាយុជីវិត ដើម្បីការពារបូរណភាពទឹកដី ខ្លះធ្លាក់ឈឺ ខ្លះធ្លាក់ខ្លួនពិការ ខ្លះទៀតបានបាត់បង់ជីវិតរហូតប្រទេសជាតិទទួលបាននូវសេចក្តីសុខសាន្តត្រានមកទល់សព្វថ្ងៃនេះ ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយអតីតយុទ្ធជន គ្រួសារយុទ្ធជន ដែលជួបការលំបាក នាពេលនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានកោតសរសើរចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានធ្វើសកម្មភាពមនុស្សធម៌គ្រប់ទីកន្លែងនៅក្នុងខេត្តកំពង់ឆ្នាំង បានទាន់ពេលវេលា ចុះជួយដល់បងប្អូនប្រជាពលរដ្ឋ អតីតយុទ្ធជន គ្រួសារយុទ្ធជន ជនពិការ ជនចាស់ជរាគ្មានទីពឹង ជាដើម។

ឯកឧុត្តម បានបន្តថា តម្លៃនៃសុខសន្តិភាព ដែលកើតមានឡើងដោយកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំដ៍ឈ្លាសវៃ និង ប៉ិនប្រសព្វ របស់ប្រមុខរាជរដ្ឋាភិបាល អាចឲ្យយើងធ្វើកិច្ចការងារមនុស្សធម៌បានជាច្រើនដោយមិនត្រឹមតែកងកម្លាំងយោធពលខេមរភូមិន្ទទេ ក្នុងនោះអាចធ្វើកិច្ចការងារមនុស្សធម៌ជាច្រើនជូនដល់ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ ទាំងអស់នេះជាកត្តាសុខសន្តិភាពបានធ្វើឲ្យប្រទេសជាតិជាប្រទេសក្រីក្រ ប្រែក្លាយមកជាប្រទេសមួយដែលមានចំណូលជាមធ្យម និងមានការអភិវឌ្ឍនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យផងដែរ ។

នៅក្នុងពិធីឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានរៀបចំអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត សម្រាប់ឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជន និង គ្រួសារកងទ័ព ក្នុង១នាក់ ទទួលបាននូវអង្ក២៥គីឡូក្រាម មី១កេស មុង១ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ រួមនឹងថវិកាចំនួន១០ម៉ឺនរៀល និងមានដាក់ដាំកូនឈើនៅក្នុងទីបញ្ជាការផងដែរ ។

មុននឹងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ក្នុងនាមមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ព្រមទាំងនាយ-ពលទាហាន និង អតីតយុទ្ធជនទូទាំង ខេត្តកំពង់ឆ្នាំង សូមប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចដំណើរការ បើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ទទួល បានលទ្ធផលល្អប្រសើរ និង ជោគជ័យ ១០០% ៕

អត្ថបទដែលជាប់ទាក់ទង