**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរការបើកមហាសន្និបាតរំលឹកខួប”ទិវាអន្តរជាតិដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន”របស់អង្គការសហប្រជាជាតិ**មូលនិធិSanyរបស់ប្រទេសចិនចូលរួមក្នុងយន្តការកម្ពុជាគ្មានមីន**រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ក្រុមការងារប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ កំពុងពិភាក្សាលើការបន្តកិច្ចចរចាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង**ក្រសួងការងារ និងវិទ្យាស្ថាន Bendigo Kangan អូស្ត្រាលី ចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា**ឯកឧត្តម គង់ ភោគ ចូលរួមទិវាអាស៊ាន-កូរ៉េ ដើម្បីរំលឹកខួបអនុស្សាវរីយ៍៣៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-កូរ៉េ**គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ និមន្តជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត**ក្រសួងការបរទេសកម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់**អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹងស្តីពី ការរំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញជាអធិបតី ក្នុងពិធីបាញ់គ្រាប់ពិតអាវុធ (AK47) ត្រួតពិនិត្យលទ្ធផល វគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានរង ថ្នាក់ពួក ក្រុមថ្មើរជើង**អាជ្ញាធរឥណ្ឌា ស៉ើបអង្កេតលើប្រព័ន្ធ Google Maps ក្រោយមនុស្ស ៣នាក់ស្លាប់ដោយបើករថយន្តធ្លាក់ស្ពាន**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីប្រកាសទទួលស្គាល់រាជធានីភ្នំពេញ ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់**អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិន សិក្សាគម្រោងបង្កើតកំពង់ផែ និងការចិញ្ចឹមសត្វលើទឹកដីតាកែវ**រដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន ស្ថិតក្រោមការស៊ើបអង្កេតពី«បទពុករលួយ»**មន្ត្រីអាម៉េរិក៖ យោធាអាម៉េរិកប្រទះឃើញយន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណ លើមូលដ្ឋានយោធានៅអង់គ្លេស**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អាវរងាជូននាយទាហាន ពលទាហាន អង្គភាពវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីទិសដៅ និងផែនការសកម្មភាពរបស់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ**បទវិភាគ៖តើ”អាមេរិកជាអាទិភាព”របស់លោកTrumpអាចស្រោចស្រង់សេដ្ឋកិច្ចអាមេរិកបានទេ?**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ**អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរការចូលទស្សនានៅទីតាំងប្រាសាទមួយចំនួនក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៩

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី «សេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១»

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) បានអញ្ជើញជាអធិបតីដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយកម្រិតថ្នាក់ដឹកនាំ ស្ដីពី «សេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីពិភាក្សា ផ្លាស់ប្ដូរយោបល់ និងប្រមូលធាតុចូលចុងក្រោយពីថា្នក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ សំដៅធានាឱ្យសេចក្ដីព្រាងឯកសារក្របខ័ណ្ឌនេះ មានខ្លឹមសារគ្រប់ជ្រុងជ្រោយ មានគុណភាព និងអាចអនុវត្ដបាន។

សិក្ខាសាលានេះមានការចូលរួមផងដែរពីសំណាក់ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ, ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម សិប្បកម្ម និងនវានុវត្តន៍, រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្រ្ដីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋាន គ.យ.ប. ព្រមទាំង ដៃគូអភិវឌ្ឍន៍ និងអ្នកសារព័ត៌មាន ដែលបានចូលរួមប្រមាណជាង ៣០០នាក់។

ឯកឧត្តមឧបនាយករដ្ឋន្ត្រីប្រចាំការ បានលើកឡើងថា យុទ្ធសាស្ត្របញ្ចកោណ ជាយុទ្ធសាស្ត្រអភិវឌ្ឍជាតិមួយដែលមានក្របខណ្ឌពេលវេលា ២៥ឆ្នាំ ហើយត្រូវបែងចែកជា ៥ដំណាក់កាល ដោយមួយដំណាក់កាលមានរយៈពេល ៥ឆ្នាំ។ ហើយក្នុងនោះ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានគោលដៅធ្វើយ៉ាងណារក្សាឱ្យបាននូវចលនការ និងសមិទ្ធផល ដែលរាជរដ្ឋាភិបាលកម្ពុជាបានតស៊ូពុះពារសម្រេចបាននៅក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ជាពិសេស រក្សាឱ្យបាននូវសុខសន្ដិភាព និងការអភិវឌ្ឍដោយមានការបែងចែកប្រយោជន៍នៃកំណើនសេដ្ឋកិច្ចជូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន។ លើសពីនេះ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នឹងចាក់គ្រឹះសម្រាប់កសាងជាតិមួយ ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០៥០។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា ការរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ គឺជាដំណាក់កាលសំខាន់ នៃវដ្ដនៃការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាល (Policy Cycle) ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងថា «ធ្វើអ្វីក៏ដោយបើគ្មានការតាមដាន គឺអត់ជោគជ័យនោះទេ»។

ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថាការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ គឺជាយន្តការតម្រង់ទិស សំដៅធ្វើឱ្យប្រសើរឡើងនូវការរៀបចំគោលនយោបាយ យុទ្ធសាស្រ្ដ ផែនការអភិវឌ្ឍន៍ និងការអនុវត្ដ ឱ្យមានភាពប្រាកដនិយម ឆ្លើយតបទាន់ពេលចំពោះតម្រូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការប្រែប្រួលនៃពិភពលោក និងប្រទេសជាតិ និងសម្រេចសមិទ្ធផលថ្មីៗជូនជាតិ ប្រកបដោយប្រសិទ្ធភាព។

សម្រាប់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា ការរៀបចំយន្តការតាមដាន និងវាយតម្លៃនឹងត្រូវធ្វើឡើងឱ្យមានសង្គតិភាពពីលើ ដល់ក្រោម រវាងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ និងយុទ្ធសាស្ត្រអភិវឌ្ឍតាមវិស័យ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ទៀតថា បច្ចុប្បន្ន ស្ថានភាពសេដ្ឋកិច្ចសាកលកំពុងតែរងនូវការគំរាមកំហែងកាន់តែខ្លាំងឡើងរាប់ចាប់ពីភាពតានតឹងភូមិសាស្ត្រនយោបាយ, ការបែកខ្ញែកនៃសេដ្ឋកិច្ច-ពាណិជ្ជកម្ម, សង្គ្រាមពាណិជ្ជកម្ម, សង្គ្រាមបច្ចេកវិទ្យា, សង្គ្រាមមនោគមវិជ្ជា និងការប្រែប្រួលអាកាសធាតុ ដែលកំពុងកើតឡើងនៅគ្រប់ទីកន្លែង។ បញ្ហាទាំងអស់នេះ ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អះអាងថា គឺជាកត្តាប្រឈមធំៗ របស់កម្ពុជាដូចគ្នាដែរ ក្នុងការឈានទៅសម្រេចបាននូវចក្ខុវិស័យ ២០៥០។ ដូច្នេះ ហើយទើបរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបចំ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នេះឡើង ដើម្បីតម្រង់ទិស តម្រង់យុទ្ធសាស្ត្រជាមួយនឹងរបៀបរបបធ្វើការថ្មី ដែលមានការឆ្លើយតប បត់បែន និងមានសមត្ថភាពខ្ពស់ ដោយគិតគូទាំងបរិការណ៍ខាងក្រៅផង និងការផ្លាស់ប្ដូរខាងក្នុងផង។

ជាលទ្ធផលនៃសិក្ខាសាលាពិគ្រោះយោបល់នេះ ថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នពាក់ព័ន្ធនានា បានឯកភាពជារួម និងវាយតម្លៃខ្ពស់ លើខ្លឹមសារនៃសេចក្ដីព្រាងឯកសារក្របខ័ណ្ឌនេះ ដែលបានកំណត់អំពី៖ (១).គោលបំណង វិសាលភាព អភិក្រមនៃការរៀបចំ និងសូចនាករសមិទ្ធកម្មគន្លឹះ, (២).ក្របខ័ណ្ឌស្ថាប័ន ដែលកំណត់អំពីតួនាទីនិងភារកិច្ចរបស់តួអង្គសំខាន់ៗក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ, (៣).ការតាមដាន និងត្រួតពិនិត្យ ដែលបង្ហាញពីនិយមន័យនិងវិសាលភាព វិធីសាស្រ្ដ ដំណើរការនៃការតាមដាន និងត្រួតពិនិត្យ, (៤).
ការវាយតម្លៃ ដែលកំណត់អំពីនិយមន័យ និងវិសាលភាព ប្រភេទ និងវីធីសាស្រ្ដនិងឧបករណ៍ប្រមូលទិន្នន័យនៃការវាយតម្លៃ, (៥).ការរាយការណ៍ និងការប្រើប្រាស់លទ្ធផល ដែលបង្ហាញអំពីរបាយការណ៍ ប្រព័ន្ធរាយការណ៍ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ លទ្ធផលសំខាន់ៗ និង(៦).ទិសដៅអាទិភាព រួមមានការរៀបចំលិខិតបទដ្ឋានគតិយុត្ដ ការកសាងស្ថាប័ននិងសមត្ថភាព ការរៀបចំប្រព័ន្ធព័ត៌មានវិទ្យានៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាតិ។

ទន្ទឹមនេះ ដោយឆ្លងកាត់ការពិភាក្សាយ៉ាងផុសផុល, គ.យ.ប. បានទទួលមតិយោបល់និងធាតុចូលយ៉ាងច្រើន ពីថា្នក់ដឹកនាំក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ សម្រាប់កែលម្អ និងធ្វើឱ្យប្រសើរឡើងនូវសេចក្តីព្រាងក្របខ័ណ្ឌនេះ ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពនៃការអនុវត្ដ មុននឹងដាក់ឆ្លងគណៈរដ្ឋមន្ត្រីនៅពេលខាងមុខ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានក្រើនរំលឹកនិងដាស់ស្មារតីក្រសួង ស្ថាប័ន ឱ្យបង្កើនការយកចិត្តទុកដាក់បន្ថែម លើកិច្ចការ ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដូចបានគូសរំលេចក្នុងសុន្ទរកថារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ៕

អត្ថបទដែលជាប់ទាក់ទង