**កម្ពុជា-អ៊ីរ៉ង់ ​ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ទ្វេភាគីរវាងប្រទេសទាំងពីរ**ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំគណៈកម្មការសិក្សាបទដ្ឋានបច្ចេកទេស ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ សំណង់សិល្បការ្យ ប្រព័ន្ធទឹកស្អាត អនាម័យជនបទ ភូមិគំរូ និងសហគមន៍ជនបទ**ការធានានិងកែលម្អសុខុមាលភាពរបស់ប្រជាជនចិនគ្មានទីបញ្ចប់ទេ មានតែទីចាប់ផ្តើមថ្មីបន្តគ្នារហូត**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញបើកកិច្ចប្រជុំបណ្ដាញមន្រ្តីអត្រានុកូលដ្ឋាននៅតំបន់អាសុីអាគ្នេយ៍លើកទី២**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់បទបង្ហាញស្តីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ កម្មវិធីគ្រប់គ្រងវត្តមាននិងសុំច្បាប់មន្ត្រីនគរបាលជាតិតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ណែនាំអាជ្ញាធរខេត្តកំពង់ធំ បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើស ពិសេសបញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងបទល្មើសធនធានធម្មជាតិ**ប្រមុខណាតូ ព្រមានសមាជិកឱ្យចាប់ផ្តើមរៀនភាសារុស្សី**មេទ័ពឥណ្ឌា៖ ឥណ្ឌា ​និង​ចិន ​ត្រូវ​ការស្តារ​ការ​ទុក​ចិត្ត​ឡើង​វិញ**ការវាយប្រហារគីមីរបស់អ៊ុយក្រែន ប្រឆាំងនឹងបុគ្គលិកនៃរោងចក្រការពារជាតិរុស្ស៊ី ត្រូវបានរារាំង**បណ្ឌិតសភាចារ្យ ខ្លូត ធីតា៖ បណ្ណាល័យមេគង្គ-ឡានឆាង រួមចំណែករឹតចំណងមិត្តភាពប្រជាជននិងប្រជាជន កម្ពុជា-ចិន**ក្រសួងកសិកម្ម នឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់ ៥លានដុល្លារ ផលិតស្រូវសែនក្រអូបរបស់កម្ពុជា**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅកម្ពុជា សំដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរបន្ថែមទៀត**រដ្ឋមន្រ្តីបរិស្ថានលើកសរសើរ អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលបានជំរុញចលនាស្អាត ហើយភាពស្អាតនេះ មានការចាប់អារម្មណ៍ពីទេសចរជាតិ និងអន្តរជាតិ**ប្រធានាធិបតីប្រេស៊ីល ចុះហត្ថលេខាលើច្បាប់រឹតបន្តឹងការប្រើប្រាស់ស្មាតហ្វូននៅសាលារៀន**ប្រធានាធិបតីលីបង់ សម្រេចតែងតាំង ប្រធានតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលមានមូលដ្ឋាននៅឯទីក្រុងឡាអេ**លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាង “យុទ្ធសាស្រ្តស្តីពីការរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ២០២៥-២០២៨”**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យលោកគ្រូ អ្នកគ្រូ ចូលរូមជាមួយអាជ្ញាធរខណ្ឌទាំង១៤ ក្នុងការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន

គណៈកម្មាធិការសាខា ខេត្តកំពង់ចាម បន្តសហការបិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដល់យុវសិស្ស នៃវិទ្យាល័យ២ ចំនួន ១០០នាក់ ដើម្បីក្លាយជា សមាជិកថ្មីនៃយុវជនកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ នាសាលប្រជុំទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ក្រុមប្រតិបត្តិសាខា បានសហការ រៀបចំពិធីសំណេះសំណាល និង បំពាក់កន្សែង ជូនក្មួយៗ ជាយុវសិស្ស ចំនួន ១០0 នាក់ មកពី វិទ្យាល័យ ព្រះសីហនុ និង វិទ្យាល័យ សម្តេចជួនណាត ដើម្បីក្លាយជាសមាជិកថ្មីនៃ យុវជនកាកបាទក្រហមកម្ពុជា បន្ទាប់ពី ក្មួយ ៗ បាន ឆ្លងកាត់វគ្គបណ្តុះបណ្តាលជាមូលដ្ឋាន រួចហើយ កាលពីដើម ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ ។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមនាយកសាខា- លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត – លោកស្រី ប្រធានគណះកម្មាធិការ អនុសាខាក្រុងកំពង់ចាម និង ស្រុកកំពង់សៀម – លោកនាយក នាយករង វិទ្យាល័យទាំង ២ លោកគ្រូ អ្នកគ្រូ ជាទីប្រឹក្សា និង យុវជនកាកបាទក្រហមកម្ពុជា សរុប ១១១នាក់ ។

ក្នុងរបាយការណ៍ស្វាគមន៍, ឯកឧត្តម ទូច ឆៃ នាយកសាខា បានគូសបញ្ជាក់ ថា សាលាគោលដៅ ក្នុងក្រុងកំពង់ចាម សរុប មាន ៤ វិទ្យាល័យ និង ១សកលវិទ្យាល័យ – មានទីប្រឹក្សាយុវជន ១០ នាក់ ( ស្រី ២នាក់) និងយុវជន កក្រក ២៥០ នាក់ ( ស្រី ១៣៩នាក់ ) ។ ចំពោះ ស្រុកកំពង់សៀមវិញ សាលាគោលដៅ មាន ៣វិទ្យាល័យ មានទីប្រឹក្សាយុវជន ៦នាក់( ស្រី ១នាក់) ។ ឯកឧត្តមនាយកសាខា បានបន្តទៀតថា យុវជនកាកបាទក្រហមកម្ពុជា ទាំង ១០០នាក់( ស្រី ៥៦ នាក់) មកពីវិទ្យាល័យ ២រួមគ្នា គឺ វិទ្យាល័យព្រះសីហនុ និង វិទ្យាល័យ សម្តេចជួនណាត នេះ បានទទួលការបណ្តុះបណ្តាលមូលដ្ឋាន រួចហើយ រួមមាន ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ – គោលការណ៍គ្រឹះទាំង ៧ របស់ចលនា- កម្មវិធី គោលនយោបាយអភិវឌ្ឍយុវជនកាកបាទក្រហមកម្ពូជា – មូលដ្ឋានគ្រឹះនៃវិជ្ជាសង្រ្គោះបឋម – ការអប់រំសុខភាពផ្លូវចិត្ត- ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក – ការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និង ការចូលរួមលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ។

លោកជំទាវ ប៉ាង ដានី បាននាំយកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណះកម្មាធិការសាខា និង ឯកឧត្តម នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ អង្គពិធីទាំងមូល និង បាននាំយកនូវអនុសាសន៍ទាំង ៧ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជូនគណ:អធិបតី និងអង្គពិធី ដែលក្នុងនោះ បានក្រើនរំលឹកដល់ក្មួយៗ ជាយុវជន កក្រក ថ្មី ទាំងអស់ ត្រូវតែចូលរួមសកម្មភាពណាដែលមានប្រយោជន៍ដល់សង្គម ខិតខំប្រឹងប្រែងរៀនសូត្រ លត់ដំខ្លួន ក្លាយជាយុវជនគំរូ ជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ហើយ ពង្រឹង និង ពង្រីកសមត្ថភាព អោយក្លាយជា ធនធាន មនុស្ស ដែលមានគុណភាព ប្រកបដោយ ទឹកចិត្តមនុស្សធម៌ មានទម្លាប់រស់នៅល្អ មិនជក់បារី មិនសេពគ្រឿងស្រវឹង ដោយត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ហើយស្ម័គ្រចិត្តលះបង់កម្លាំងកាយ ចិត្ត និង ពេលវេលា ធ្វើជាកម្លាំងចលករ និងជាប្រតិបត្តិករ ដ៏ពិតប្រាកដ ពិសេស បន្តចែករំលែកនូវអំពើល្អ និងធនធានខ្លួន ទៅកាន់មនុស្សជុំវិញ ដើម្បីរួមចំណែកលុបបំបាត់ ការរើសអើង ការស្អប់ខ្ពើម ជនទីទ័លលំបាក ក្រីក្រ ក្នុងសង្គមជាតិយើង ៕

អត្ថបទដែលជាប់ទាក់ទង