សម្តេចតេជោ ហ៊ុន សែន៖ អាជ្ញាធរចាប់ខ្លួនមនុស្ស ៣នាក់ ក្រោគេនិយាយបំភ្លៃការពិតទាក់ទងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា-ឡាវ-វៀតណា
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសថា ពេលនេះអាជ្ញាធរបានចាប់ខ្លួនមនុស្ស ៣នាក់ហើយ ក្រោយពួក គេនិយាយបំភ្លៃការពិតទាក់ទងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម (CLV) ។
ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ទៅកាន់ប្រជាពលរដ្ឋ សម្ដេចតេជោ បានអះអាងថា ប៉ុន្មានថ្ងៃមុនចាប់បានម្នាក់នៅខេត្តសៀមរាប ហើយនៅព្រឹកថ្ងៃ២៣ កក្កដានេះក៏បានចាប់ខ្លួនមនុស្ស២នាក់ទៀត នៅខេត្តសៀមរាបដែរ ។