សម្តេចតេជោ ហ៊ុន សែន៖ ដរាបណាសម្តេចនៅមានជីវិត សម្តេចមិនអនុញ្ញាតឲ្យមានអំពើ បះបោរណាមួយនោះឡើយ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងអះអាងជាថ្មីម្តងទៀតថា ដរាបណាសម្តេចនៅមានជីវិត គឺសម្តេចមិនអនុញ្ញាតឲ្យ មានអំពើ បះបោរណាមួយនោះឡើយ។
ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ទៅកាន់បងប្អូនប្រជាពលរដ្ឋ ទាក់ទង នឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍតំបន់ត្រីកោណ(CLV) នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅកម្ពុជាអត់មានអ្នកទោសនយោបាយនោះទេ គឺមានតែអ្នកនយោបាយប្រព្រឹទ្ធបទល្មើស និងមានទោសព្រហ្មទណ្ឌ។
សម្តេចតេជោ ហ៊ុន សែន បន្ថែមទៀតថា ការឃាត់ខ្លួនសកម្មជនខុសច្បាប់នាពេលកន្លងទៅនេះ គឺគ្មានជនណាមួយពាក់ព័ន្ធទៅនឹងរឿងបរិស្ថាននោះទេ ប៉ុន្ដែពួកគេសុទ្ធតែពាក់ព័ន្ធនឹងអំពើក្បត់ និងការប្រមាថព្រះមហាក្សត្រ ៕