ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង ដឹកនាំក្រុមលេខាធិការដ្ឋាប្រជុំពិភាក្សាអំពីការត្រៀមរៀបចំសិក្ខាសាលា ស្ដីពីការអនុវត្តការងារអត្តសញ្ញាណកម្ម
ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាអនុប្រធានប្រចាំការក្រុមការងាររៀបចំសិក្ខាសាលា បានអញ្ជើញដឹកនាំក្រុមលេខាធិការដ្ឋានពិភាក្សាអំពីការត្រៀមរៀបចំសិក្ខាសាលា ស្ដីពីការអនុវត្តការងារអត្តសញ្ញាណកម្ម ស្របតាមច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងគម្រោងរៀបចំផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកប្រធានក្រុមលេខាធិការដ្ឋាន លោក លោកស្រីអនុប្រធាន សមាជិក លេខាធិការដ្ឋាន លោក លោកស្រីនាយ/ប្រធានការិយាល័យ និងមន្រ្តីជំនាញដែលពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ ៕