ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា និងលើកទិសដៅការងារខែបន្ទាប់ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តម លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងប្រធានការិយាល័គ្រប់អង្គភាព និងមានការអញ្ជើញចូលរួមពីមន្ទីររអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត តាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting)។
កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើការត្រួតពិនិត្យការងារដែជាសមិទ្ធិផលសម្រេចបាននាកន្លងមក និងពិនិត្យលើ បញ្ហាប្រឈម និងទិសដៅបន្តទៀត។
ជាទីបញ្ចប់ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍មួយចំនួនដើម្បីជាយន្តការក្នុងការអនុវត្តតួនាទីភារៈកិច្ចបន្ត និងរំលឹកឲ្យគ្រប់អង្គភាពពាក់ព៏ន្ធ ត្រៀមប្រារព្ធពិធីអបអរសាទរពិធីបើកការដ្ឋាសាងសង់ព្រែកជីក ហ្វូណន តេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហាខាងមុខនេះ ៕