រដ្ឋមន្ត្រីក្រសួងការងារ ចូលរួមបរិច្ចាគរបស់របរ និងសម្ភារៈផ្សេងៗ ក្នុងយុទ្ធនាការ “ចាស់អ្នក ថ្មីខ្ញុំ” ដែលបង្ហាញឱ្យឃើញពីវប្បធម៌ចែករំលែក និងក្តីស្រលាញ់ដល់បងប្អូនប្រជាពលរដ្ឋដែលមានតម្រូវការប្រើប្រាស់បន្ត
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមបរិច្ចាគរបស់របរ និងសម្ភារៈផ្សេងៗ ក្នុងយុទ្ធនាការ “ចាស់អ្នក ថ្មីខ្ញុំ” ដែលបង្ហាញឱ្យឃើញពីវប្បធម៌ចែករំលែក និងក្តីស្រលាញ់ដល់បងប្អូនប្រជាពលរដ្ឋដែលមានតម្រូវការប្រើប្រាស់បន្ត។
យុទ្ធនាការនេះ ជាគំនិតផ្តួចផ្តើមដោយសមាគមកាយឫទ្ធិនារីកម្ពុជា ដែលមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធាន។
ការបរិច្ចាគនេះ ធ្វើឡើងនៅក្នុងបរិវេណទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ៕