**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**បទវិភាគ៖សូមដាស់តឿនអាជ្ញាធរតៃវ៉ាន់របស់បុគ្គលវីលៀម ឡៃថា៖រាល់សកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យគឺមានតែផ្លូវទាល់ច្រកប៉ុណ្ណោះ**លោក Wang Yi ថ្លែងអំពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក៖ បើអាមេរិកបន្តកំហែងយកប្រយោជន៍ នោះភាគីចិននឹងតបតវិញយ៉ាងដាច់ខាត**អង្គភាពសារព័ត៌មាន Hot News Asia ទទួលបានបណ្ណសរសើរពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល**អភិបាលខេត្តបាត់ដំបង ចុះទទួលស្វាគមន៍ពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម**ប.ស.ស. បានធ្វើបច្ចុប្បន្នភាពអនុវត្តផ្ដល់សេវាតាមប្រព័ន្ធអនឡាញ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលដំណើរការនៃការបំពេញការងាររបស់មន្ត្រីនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពង់ចាម**ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំផ្សព្វផ្សាយបទបញ្ជា និងផែនការសន្តិសុខ សុវត្ថិភាព និងសង្គ្រោះបន្ទាន់ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់កម្ពុជា និងផែនការការពារសន្តិសុខ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប**សម្ដេចតេជោ អញ្ជើញជូនដំណើរបងប្រុសជាលើកចុងក្រោយ**ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ជួបប្រជុំពិភាក្សាការងារអំពីការគាំទ្រការអនុវត្តកម្មវិធីរដ្ឋាភិបាលឌីជីថលកម្ពុជា នៅគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភទំនុកបម្រុងការព្យាបាលលោកស្រី សឿន សំណាង ពលការិនីធ្វើការនៅប្រទេសថៃ ដែលជួបគ្រោះថ្នាក់បាក់កែងជើង ដោយសារឧបទ្ទវហេតុរញ្ជួយដី**លោកជំទាវ ឡោក ខេង៖ ការបរិភោគអាហារកែច្នៃដែលភាគច្រើនមានជាតិស្ករ អំបិល និងខ្លាញ់មិនល្អកម្រិតខ្ពស់ ជាកត្តាហានិភ័យដែលអាចបង្កជាជំងឺមិនឆ្លង**គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (តាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើង) សម្រេចបាន ៨៨%**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញពិនិត្យដំណើរការនៃការបំពេញការងាររបស់មន្ត្រីនៅច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តកំពង់ចាម**សម្តេច ឃួន សុដារី៖ សុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់រូប**កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីនោះឡើយ!

រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញញត្តិគាំទ្រសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញញត្តិគាំទ្រចេញញ្ញត្តិគាំទ្រសារពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីក្របខ័ណ្ឌកិច្ចសហបតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។

កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលនៅពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ- វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។

គិតមកដល់ឆ្នាំ២០២៤ នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាង ប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។

គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ គម្រោងនេះ ជាការតភ្ជាប់ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំងប្រទេសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង