**តារាចម្រៀងលោក RUTH KO ស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកផ្ទប់ជាមួយនឹងម៉ូតូពេញទំហឹង **«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥»ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបញ្ចប់ការហាត់សមលើកដំបូង**សម្តេចធិបតី ក្រើនរំឮកដល់ក្មួយៗត្រូវត្រងត្រាប់ស្ដាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ ដើម្បីជាសិស្សល្អ កូនល្អ នៅក្នុងសង្គម**ប្រជាពលរដ្ឋខ្មែរនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលីប្រមាណ ៦៨៤នាក់ជួបជុំគ្នាអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា**គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចវឌ្ឍនភាពបាន ៧៨%ហើយ**ACU៖ លឿនជាងការគ្រោងទុក ក្រសួង-ស្ថាប័នចំនួន១ និងខេត្តចំនួន៧ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន១០០ភាគរយ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនបច្ច័យចំនួន ៥ម៉ឺនដុល្លារ ជូនព្រះភិក្ខុ ទន ចិត្រា គង់នៅវត្តអង្គប្រាសាទ ដែលត្រូវការថវិកាព្យាបាលជំងឺ**កាសែត The Times៖ ចក្រភព​អង់គ្លេស​ងាយ​រង​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​ផ្លោង**រុស្ស៊ីស្ទាក់ចាប់មីស៊ីល ATACMS ចំនួន៨ ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក**សំណេរអង្គរលើកទី២ ជាព្រឹត្តិការណ៍មួយ មានអត្ថន័យជ្រាលជ្រៅ ព្រមទាំងបំផុសនិងជំរុញនូវការសរសេរឡើងវិញ**ប្រមុខការទូតអាមេរិក ប៉ាន់ប្រមាណឱកាសរបស់អ៊ុយក្រែនក្នុងការទទួលបានទឹកដីឡើងវិញ**លោក Blinken៖ សហរដ្ឋអាមេរិកបានផ្តល់ឱ្យអ៊ុយក្រែននូវអាវុធជាច្រើន មុនពេលមានជម្លោះជាមួយរុស្ស៊ី**សហគមន៍​ខ្មែរ​ប្រចាំ​តំបន់​៥​ នៃ​ប្រទេស​ណូវ៉េលហ្សេឡង់​ប្រារព្ធ​ពិធី​ជួប​ជុំ​មហា​គ្រួសារ​ខ្មែរ​ ក្នុង​ឱកាស​រំលឹក​ខួប​លេីក​ទី​៤៦​ នៃ​ទិវា​ជ័យជម្នះ​ ៧ ​មករា​**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន៤.៤១១នាក់ នៅខេត្តត្បូងឃ្មុំ**អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យនាំគ្នាចូលរួមលេងកីឡា ដើម្បីថែរក្សាសុខភាពឱ្យបានរឹងមាំ និងបានជៀសផុតពីជំងឺកាចសាហាវ**អាមេរិកអំពាវនាវឱ្យមានស្ថិរភាពក្នុងប្រទេសកូរ៉េខាងត្បូង ខណៈភាពចលាចលនយោបាយនៅតែបន្ត**UN៖ អ៊ីស្រាអែលបញ្ជាឲ្យជម្លៀសជនស៊ីវិលនៅហ្គាហ្សាបន្ថែមទៀត ខណៈវិបត្តិមនុស្សធម៌កាន់តែអាក្រក់**CIO របស់កូរ៉េខាងត្បូង ស្នើឱ្យប្រធានាធិបតីស្តីទី ជួយសម្រួលដល់ការចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk-yeol**ជនជាតិប៉ាឡេស្ទីន ៣០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា**ក្រុមមន្ត្រីធានាដល់អ្នកស្រុក Yinchuan នូវការផ្គត់ផ្គង់ជំនួយគ្រប់គ្រាន់ បន្ទាប់ពីគ្រោះរញ្ជួយដី

ឧត្តមសេនីយ៍ទោ មៀច សាមុត នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ជូនតាមបណ្តាផ្ទះបាយរួម ចំណុះទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤ បាននាំយក ថវិកា អង្ករ មី ត្រីខកំប៉ុង និងគ្រឿងឧបភោគបរិភោគ មួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្តល់ជូនដល់បណ្តាផ្ទះបាយរួម រួមមាន ៖ ផ្ទះបាយមេបញ្ជាការ ទីបញ្ជាការកងពល គិលានដ្ឋាន កងអនុសេនាធំបញ្ជូនសារ កងអនុសេនាធំដឹកជញ្ជូន និងកងអនុសេនាធំគាំទ្រ ចំណុះបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ។

តាងនាមមេបញ្ជាការ មេបញ្ជាការង នាយទាហាន នាយទាហានរង និងពលទាហាន តាមបណ្តាអង្គភាពចំណុះកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងបុត្រាបុត្រី សូមមាន សុខភាពល្អបរិបូណ៍ ប្រាជ្ញាវៀងវៃ ដឹកនាំនាវាកម្ពុជាឆ្ពោះដល់ត្រើយសុភមង្គល និងជួបនូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង