គណៈកម្មការទី៤ រដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីបែបបទនីតិវិធីការងារថ្មី បន្ទាប់ពីមានការអនុម័តពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចចំនួន៣ ដែលបានអនុម័តដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ រួមមាន៖
១-សេចក្ដីសម្រេចស្តីពីបែបបទ នីតិវិធី និងវិធាន នៃការតាំងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា។
២-សេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធី នៃការចុះបំពេញបេសកកម្មរបស់គណៈកម្មការនានា នៃរដ្ឋសភា។
៣-សេចក្តីសម្រេចស្តីពីបែបបទការងាររបស់គណៈកម្មការនានា នៃរដ្ឋសភា៕