**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ប្រធានអាជ្ញាធរមីន ថ្លែងអំណរគុណចំពោះអង្គការ Halo Trust ដែលបានរួមចំណែក រំដោះមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាង ៥១១គីឡូម៉ែត្រការ៉េ

ភ្នំពេញ៖ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Miles Hawthorn ប្រធានអង្គការ Halo Trust ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា និងទទួលស្វាគមន៍ចំពោះ លោក Tobias Wehitt ត្រូវបានជ្រើសតាំងជាប្រធានអង្គការ Halo Trust (ថ្មី) ប្រចាំនៅកម្ពុជា។

ក្នុងជំនួបនោះ លោក Miles Hawthorn បានថ្លែងអំណរគុណជូនចំពោះអាជ្ញាធរមីន ដែលបានផ្តល់នូវការគាំទ្រ ភាពជាដៃគូ និងកិច្ចសហការយ៉ាងជិតស្និទ្ធលើកម្មវិធីសកម្មភាពមីនមនុស្សធម៌របស់អង្គការ Halo Trust នៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ភាពជាអ្នកដឹកនាំយ៉ាងរឹងមាំរបស់អាជ្ញាធរមីន ក្នុងការគ្រប់គ្រង និងសម្របសម្រួលវិស័យសកម្មភាពមីននៅទូទាំងប្រទេសកម្ពុជា ផងដែរ។

លោក Miles Hawthorn បានបន្តទៀតថា រយៈពេលជាង ៣០ឆ្នាំនេះ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អង្គការ Halo Trust បានចូលរួមជាផ្នែកមួយនៃភាពជោគជ័យរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន ហើយទោះបីលោកបានបញ្ចប់បេសកកម្មនៅកម្ពុជាក៏ដោយ ប៉ុន្តែប្រទេសកម្ពុជា និងប្រជាជនកម្ពុជា តែងតែស្ថិតក្នុងបេះដូងរបស់គាត់ជានិច្ច។

ក្នុងឱកាសនោះ តាងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរួមចំណែករបស់អង្គការ Halo Trust នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩១។ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាង ៥១១គីឡូម៉ែត្រការ៉េ ត្រូវបានរំដោះដោយអង្គការ Halo Trust ហើយមីនប្រឆាំងមនុស្ស ៣២២.០១៥គ្រាប់ មីនប្រឆាំងរថក្រោះ ៥.១១៧គ្រាប់ សំណល់ជាតិផ្ទុះពីសង្រ្គាម ២១៩.៥៧១គ្រាប់ និងអាវុធធុនតូចជាង ១,៥លានគ្រាប់ ត្រូវបានរកឃើញ និងកំទេចចោល។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បន្តទៀតថា លទ្ធផលសម្រេចបានរបស់អង្គការ Halo Trust បានមកពីការគាំទ្រពីប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ស្វីស អៀកឡង់ និងកម្មវិធី HDR&D ដែលជាដៃគូក្នុងចំណោមប្រទេស និងដៃគូអភិវឌ្ឍន៍ដទៃទៀត រួមចំណែកដល់កម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជារយៈពេលជាង ៣០ឆ្នាំ។

ក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអរគុណជូនចំពោះអ្នកដោះមីនទាំងអស់ដែលបានអនុវត្តន៍ការងារទីវាលផ្ទាល់ និងប្រថុយប្រថានជីវិត ក្នុងការផ្តល់ដីសុវត្ថិភាព និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋកម្ពុជា។ បងប្អូនអ្នកដោះមីនទាំងអស់ ត្រូវបានចាត់ទុកជាឆ្អឹងខ្នងយ៉ាងរឹងមាំ និងចាំបាច់បំផុត ព្រមទាំងដើរតួយ៉ាងសំខាន់ក្នុងការសម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់ក្នុងវិស័យសកម្មភាពមីនរបស់កម្ពុជារយៈពេលជាង ៣០ឆ្នាំកន្លងនេះ ៕

អត្ថបទដែលជាប់ទាក់ទង