ឯកឧត្តម នៅ លក្ខណា ជួបពិភាក្សាការងារ ជាមួយនាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្ត្រាលី
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានអនុញ្ញាត្តិឱ្យលោកស្រី វ៉េឈល បិល (Rachel Ball) នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្ត្រាលី (AFP) ប្រចាំស្ថានទូត អូស្ត្រាលី ក្នុងព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាង គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម និងនគរបាលសហព័ន្ធ អូស្ត្រាលី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕