ក្នុងរយៈពេល១សប្តាហ៍កន្លងទៅ កម្ពុជាមានភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាង៣០ម៉ឺននាក់
ភ្នំពេញ៖ ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ៖ កម្ពុជា មានភ្ញៀវទេសចរជាតិប្រមាណ ២៦១.៧០០នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៥៤.៣០០នាក់។ នេះយោងតាមបណ្តាញសង្គមហ្វេសប៊ុក ក្រសួងទេសចរណ៍ នាថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០២៤។
ក្រសួងទេសចរណ៍ បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេលដូចគ្នា សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុបចំនួន ១៥.៣១១ប័ណ្ណ កើនឡើង ១៨,១% និងទទួលបានចំណូលសរុប ៦៨៧.៦៧២ដុល្លារ កើនឡើង ១៧,៧%។
ចំពោះជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប ៤៧៣ជើងហោះហើរក្នុងនោះ៖
-អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៤៩ជើងហោះហើរ
-អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០៩ជើងហោះហើរ
-អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន ១៥ជើងហោះហើរផងដែរ ៕