**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

អាជ្ញាធរខេត្តស្ទឹងត្រែង ចាប់ផ្ដើមបើកយុទ្ធនាការ ចុះចាក់វ៉ាក់សាំងការពារជំងឺលើសត្វគោ-ក្របី

ភ្នំពេញ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានចាប់ផ្តើមបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺអុតក្ដាម ជំងឺសារទឹក និងជំងឺដុំពក លើសត្វគោ-ក្របីរបស់ប្រជាពលរដ្ឋ ក្នុងកំឡុងរដូវវស្សាឆ្នាំ២០២៤នេះ។

យុទ្ធនាការនេះ ត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយរដ្ឋបាលស្រុកសេសាន រៀបចំឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរស្រុកសេសាន អាជ្ញាធរឃុំ និងប្រជាពលរដ្ឋសរុប១៧០នាក់។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានលើកឡើងថា សព្វថ្ងៃនេះ ការចិញ្ចឹមសត្វគោ-ក្របីនៅក្នុងខេត្តស្ទឹងត្រែងយើង គឺនៅមិនទាន់បានអនុវត្តតាមវិធានបច្ចេកទេស ឲ្យបានសមស្របនៅឡើយទេ ដោយកសិករភាគច្រើននៅតែបន្តការចិញ្ចឹមតាមបែបប្រពៃណី ដោយលែងចោលពាសវាលពាសកាល គ្មានការមើលថែទាំ និងគ្មានផ្តល់ចំណីត្រឹមត្រូវ និងគ្រប់គ្រាន់។

កក្តានេះ បានធ្វើឲ្យសត្វគោ-ក្របី ភាគច្រើនមិនសូវមានការលូតលាស់ល្អ ជាពិសេសធ្វើឪ្យសត្វជួបប្រទះនូវបញ្ហាសុខភាព ងាយទទួលរងនូវជម្ងឺ និងអាចស្លាប់ជាដើម។

លោកប្រធានមន្ទីរ បានបន្តថា យុទ្ធនាការចាក់វ៉ាក់សាំងសត្វគោ-ក្របី នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង គឺដើម្បីចូលរួមទប់ស្តាត់នូវការរីករាលដាលនៃជម្ងឺឆ្លងសត្វគោ-ក្របី កាត់បន្ថយអត្រាសត្វស្លាប់ និងហានិភ័យពីការបរិភោគសាច់សត្វជាដើម។ ជាពិសេសនៅក្នុងរដូវវស្សានេះ ជំងឺដែលតែងតែជួបប្រទះជាញឹកញាប់ទៅលើគោ-ក្របី មានជម្ងឺសារទឹក អុតក្តាម និងដុំពក ជាដើម។

ជាមួយគ្នានោះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពនៃការរស់នៅរបស់បងប្អូនគ្រប់ៗរូបគ្រប់ជនជាតិ។

ឯកឧត្តមអភិបាលខេត្ត បានបន្ដថា តាមរយៈរបាយការណ៍ និងយុទ្ធនាការចាក់វ៉ាក់សាំងនាពេលនេះ បង្ហាញថាមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបានបំពេញតួនាទីភារកិច្ចប្រកបដោយទំនួលខុសត្រូវ ជាពិសេសមិនត្រឹមតែយកចិត្តទុកដាក់ចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងគិតគូដល់យកចិត្តទុកដាក់ដល់សត្វចិញ្ចឹមរបស់បងប្អូនផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងគោ-ក្របីជូនប្រជាពលរដ្ឋនាឱកាសនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមទប់ស្កាត់នូវការរីករាលដាល នៃជំងឺឆ្លងសត្វគោ-ក្របី ពិសេសនារដូវវស្សាយើងនេះ។

ទន្ទឹមនេះឯកឧត្តម សរ សុពុត្រា សូមណែនាំដល់បងប្អូនម្ចាស់សត្វពាហនៈ មិនត្រូវព្រលែងចោលពាសវាលពាសកាល គ្មានការថែទាំត្រឹមត្រូវ និងគ្មានចំណីត្រឹមត្រូវគ្រប់គ្រាន់ ដែលអាចធ្វើឲ្យសត្វគោ ក្របី ជួបប្រទះបញ្ហាសុខភាព ងាយទទួលរងនូវជំងឺផ្សេងៗផងដែរ។

សូមបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ មន្រ្តីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន និងភ្នាកងារពេទ្យសត្វភូមិ បានចាក់វ៉ាក់សាំងសត្វគោ ក្របី នៅទូទាំងខេត្តបានចំនួន ១៧,៣១៥ក្បាល ៕

អត្ថបទដែលជាប់ទាក់ទង