ឯកឧត្តម កេង សុម៉ារិទ្ធ ដឹកនាំការរៀបចំវិញ្ញាសារ និងកិច្ចដំណើរការនៃការប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាលរបស់សិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី២
ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍-សុក្រ ៥-៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំការរៀបចំវិញ្ញាសារ និងកិច្ចដំណើរការនៃការប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាលរបស់សិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី២ ដែលមានចំនួនសរុប ១៥នាក់ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។
សូមជម្រាបថា ការប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាលសម្រាប់សិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី២ នេះ គឺ ត្រូវបានធ្វើឡើងស្របតាមប្រកាសលេខ ០៦៤ កយ.ប្រក/២៣ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការបណ្តុះបណ្តាលរបស់សិស្សចៅក្រមផ្ទៃក្នុង ៕