**ឯកឧត្តម សួស ប្រាថ្នា ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ គ្មានវិញ្ញាសាត្រូវបានតាក់តែងជាមុននោះទេ ព្រោះវិញ្ញាសាត្រូវបានតាក់តែងភ្លាមៗ សម្រាប់ការប្រឡងក្នុងថ្ងៃតែមួយ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម យីត ស៊ុនណារ៉ា ជួបពិភាក្សាជាមួយតំណាងមន្ទីរពេទ្យកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយលើកកម្ពស់គុណភាពការងារព្យាបាល និងថែទាំជំងឺដាច់សរសៃឈាមខួរក្បាល និងស្ទះសរសៃឈាមខួរក្បាល ឲ្យកាន់តែប្រសើរនៅកម្ពុជា**ស.ស.យ.ក. ខេត្តកោះកុង បើកវគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងមូលដ្ឋាន ការផលិតមាតិការ” ជូនសមាជិក សមាជិក ស.ស.យ.ក. ខេត្ត និងសាធារណៈជន**រថយន្តដឹកជញ្ជូនទំនិញ ៣ ១៥១ ៦០៣ គ្រឿង ត្រូវបានត្រួតពិនិត្យទម្ងន់ក្នុងឆ្នាំ ២០២៤ លើការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ទូទាំងប្រទេស**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**បរិមាណភ្ញៀវកើនឡើងនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តវិមានឈ្នះឈ្នះ ក្រោយរាជរដ្ឋាភិបាលប្រកាសថា នឹងរៀបចំប្រារព្វទិវាសន្តិភាពនៅកម្ពុជានាថ្ងៃទី២៩ធ្នូ**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

បទវិភាគ៖អ្នកគ្រប់គ្រងជាន់ខ្ពស់នៃសហគ្រាសអាមេរិកនាំគ្នាមកបំពេញទស្សនកិច្ចនៅប្រទេសចិនបានបង្ហាញពីជំនឿចិត្តចំពោះការបន្តធ្វើអាជីវកម្មនៅប្រទេសចិន

នៅប៉ុន្មានថ្ងៃបន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ គណៈប្រតិភូដែលបង្កើតឡើងដោយអ្នកគ្រប់គ្រងជាន់ខ្ពស់នៃសហគ្រាសអាមេរិកដូចជា ក្រុមហ៊ុន FedEx ក្រុមហ៊ុន Goldman Sachs ក្រុមហ៊ុន Apple និងក្រុមហ៊ុន Boeing ជាដើមបានមកបំពេញទស្សនកិច្ចនៅប្រទេសចិន ។ មានការវិភាគលើកឡើងថា គណៈប្រតិភូនៃអ្នកគ្រប់គ្រងជាន់ខ្ពស់នៃសហគ្រាសអាមេរិកមកបំពេញទស្សនកិច្ចនៅប្រទេសចិននៅពេលនេះ បានបង្ហាញថា ពួកគេសង្ឃឹមចង់ឈ្វេងយល់ពីការរៀបចំចាត់ចែងគោលនយោបាយអំពីការធ្វើឱ្យកំណែទម្រង់ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀតរបស់ចិន ហើយរំពឹងថាអាចក្តាប់ជាប់ឱកាសឈ្នះ-ឈ្នះបាន ។
បើមើលពីពេលវេលាអាចឃើញថា ការមកបំពេញទស្សនកិច្ចនៅប្រទេសចិនរបស់គណៈប្រតិភូអ្នកគ្រប់គ្រងជាន់ខ្ពស់នៃសហគ្រាសអាមេរិកលើកនេះពិតជា “ចំពេលល្អណាស់” ។ កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានគ្រោងផែនការគោលថ្មីនៃកំណែទម្រង់និងការបើកទូលាយរបស់ចិន ហើយបង្ហាញពីការប្តេជ្ញាចិត្តស្តីពីការពង្រីកការបើកទូលាយចំពោះអន្តរជាតិផងដែរ ។ ដូចពួកគេបានថ្លែងថា ស្វាគមន៍កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បញ្ចេញសញ្ញាដ៏សំខាន់ស្តីពីការធ្វើកំណែទម្រង់ឱ្យមានភាពស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀត រំពឹងថា កិច្ចប្រជុំពេញអង្គនឹងជំរុញកំណែទម្រង់ខាងសេដ្ឋកិច្ចនិងការពង្រីកការបើកទូលាយជុំថ្មី ដើម្បីទាក់ទាញការវិនិយោគបរទេសជានិរន្តរភាពឱ្យបានច្រើន ។
តាមទិន្នន័យថ្មីបំផុតបង្ហាញឱ្យដឹងថា សេដ្ឋកិច្ចចិនបានបន្តនិន្នាការទៅរកភាពល្អប្រសើរឡើងវិញ ពោលគឺ ផលិតផលក្នុងស្រុកសរុបនៃប្រទេសចិននៅឆមាសទីមួយឆ្នាំនេះ បានឡើងដល់៦១,៧ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ពេលថ្មីៗចុងក្រោយនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានដំឡើងការប៉ាន់ប្រមាណចំពោះល្បឿនកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះរបស់ចិន ដោយសម្គាល់ឃើញថា អង្គភាពសេដ្ឋកិច្ចងើបឡើងថ្មីនៅអាស៊ីដែលមានប្រទេសចិនជាដើមជាតំណាងនៅតែជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចសកលដដែល ។ កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានគូសបញ្ជាក់ថា នឹងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍នៃសេដ្ឋកិច្ចនិងសង្គមពេញមួយឆ្នាំយ៉ាងមុតមាំមិនងាករេ គឺដោយសារមានមូលដ្ឋានបែបនេះ បានជាអ្នកទទួលខុសត្រូវនៃសហគ្រាសអាមេរិកដែលមកបំពេញទស្សនកិច្ចនៅប្រទេសចិនមានជំនឿចិត្តកាន់តែខ្លាំងក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការ ។
សូមមើលទីផ្សារទ្រង់ទ្រាយធំសិន ។ តាមការព្យាករណ៍ រាល់ពេលអត្រាធ្វើនគរូបនីយកម្មរបស់ចិនកើនឡើង១ភាគរយ ក៏អាចជំរុញការវិនិយោគថ្មីក្នុងតម្លៃប្រហែល១សែន៤ម៉ឺនលានដុល្លារអាមេរិកនិងការប្រើប្រាស់ថ្មីក្នុងតម្លៃ២ម៉ឺន៨ពាន់លានដុល្លារអាមេរិក ។ រាល់ពេលសមាមាត្រនៃក្រុមមនុស្សចំណូលមធ្យមកើនឡើង១ភាគរយ នោះនឹងបង្កើនការចំណាយខាងការប្រើប្រាស់ជាង១សែន៥ម៉ឺនលានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ។
ក្រឡេកមើលកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានបញ្ចេញសញ្ញាដ៏ច្បាស់លាស់ថា ចិននឹងតភ្ជាប់នឹងក្រឹត្យក្រមខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលមានស្តង់ដារខ្ពស់អន្តរជាតិដោយម្ចាស់ការ ដើម្បីសម្រេចបាននូវឯកភាពគ្នានិងភាពស៊ីសង្វាក់គ្នាខាងបទប្បញ្ញត្តិ ការគ្រប់គ្រងនិងស្តង់ដារក្នុងវិស័យការពារកម្មសិទ្ធិ ស្តង់ដារបរិស្ថាន ធុរកិច្ចអេឡិចត្រូនិកនិងហិរញ្ញវត្ថុជាដើម ។ តំណាងនៃមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មអាមេរិកដែលមកបំពេញទស្សនកិច្ចនៅប្រទេសចិនលើកនេះបានគូសបញ្ជាក់ថា រំពឹងទុកធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍបៃតង សុខាភិបាល អប់រំនិងវប្បធម៌មនុស្សជាតិជាដើមរវាងភាគីទាំងពីរមានភាពកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ។
អ្នកផងទាំងពួងក៏បានឃើញចំណុចជាគន្លឹះពីការបំពេញទស្សនកិច្ចនៅប្រទេសចិននៃគណៈប្រតិភូអ្នកទទួលខុសត្រូវនៃសហគ្រាសអាមេរិកថា ចិនប្រឆាំងនឹងការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់ជាប់រហូតមក ផ្តួចផ្តើមឱ្យទទួលការអភិវឌ្ឍជាមួយគ្នា ។ នេះគឺសម្របទៅតាមក្បួនច្បាប់សេដ្ឋកិច្ច ហើយក៏សមស្របនឹងផលប្រយោជន៍របស់សហគ្រាសអាមេរិកផងដែរ ។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មាន CNN របស់អាមេរិកនាពេលថ្មីៗនេះបានឱ្យដឹងថា បន្ទាប់ពីរដ្ឋាភិបាលរបស់លោក Joe Biden រក្សាទុកវិធានការបន្ថែមពន្ធគយក្នុងសម័យកាលរដ្ឋាភិបាលលោកត្រាំ ជនជាតិអាមេរិកនៅតែបង់ថ្លៃខ្ពស់ចំពោះទំនិញប្រភេទស្បែកជើង កាបូបវ៉ាលីសនិងមួកដដែល ។ នេះបានបញ្ជាក់ម្តងទៀតថា “ការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់”នឹងមិនអាចនាំមកនូវផលប្រយោជន៍អ្វីឡើយ ។
ទីផ្សារធំរបស់ចិនគឺជាកាលានុវត្តភាពនៃពិភពលោក ។ នៅពេលអនាគត ទន្ទឹមនឹងការអនុវត្តជាក់ស្តែងជាបន្តបន្ទាប់នូវវិធានការកំណែទម្រង់ដ៏សំខាន់ជាង៣០០ផ្នែកដែលបានលើកឡើងក្នុងឯកសារនៃកិច្ចប្រជុំពេញអង្គ កម្លាំងរស់រវើកនៃទីផ្សាររបស់ចិននឹងត្រូវបំផុសជាបន្តបន្ទាប់ ដែលនឹងបំពេញបន្ថែមកម្លាំងចលករដល់ការធ្វើទំនើបកម្មតាមបែបផែនចិន ហើយក៏ផ្តល់លំហអភិវឌ្ឍន៍កាន់តែទូលំទូលាយដល់សហគ្រាសនៃប្រទេសនានាដែលបូករួមទាំងសហគ្រាសអាមេរិកផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង