ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ប្រគេនទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃចំនួន២វត្ត ក្នុងស្រុកអូររាំងឪ និងស្រុកត្បូងឃ្មុំ
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តព្រះធាតុបាស្រី ស្ថិតក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ និងនៅវត្តពោធិ៍ទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋខេត្តត្បូងឃុំ ជាច្រើននាក់។
សូមបញ្ជាក់ថា ទេយ្យទានដែលឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ បានប្រគេនដល់ព្រះសង្ឃ ចំនួន០២វត្តខាងលើ រួមមាន ទៀនចំណាំព្រះវស្សា, ទឹកសុទ្ធ, ទឹកផ្លែឈើ, ទឹកក្រូច, គ្រឿងឧបភោគ បរិភោគ អង្ករ, ស្លាដក់, ផនិងថវិកាមួយចំនួន៕