**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

អភិបាលខេត្តស្ទឹងត្រែង កោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទដែលបានខិតខំប្រឹងប្រែងអនុវត្តការងារ និងគៀងគរស្វែងរកម្ចាស់ជំនួយដើម្បីគាំទ្រដល់វិស័យអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានថ្លែងកោតសរសើរចំពោះមន្ទីរអភិវឌ្ឍន៍ជនបទដែលបានខិតខំប្រឹងប្រែងអនុវត្តការងារ និងបានគៀងគរស្វែងរកម្ចាស់ជំនួយដើម្បីគាំទ្រដល់វិស័យ អភិវឌ្ឍន៍ជនបទ។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម បណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន , ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងវត្តមាន ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាគណៈធិបតីនៃពិធីបើកសម្ពោធ ឱ្យប្រើប្រាស់ស្ពានបេតុប្រវែង២៥ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅភូមិ អូរម្រះ ឃុំអូរម្រះ ស្រុកសៀមបូកខេត្តស្ទឹងត្រែង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ។

ឯកឧត្តម សរ សុពុត្រា បានលើកឡើងថាជាក់ស្តែងទទួលបាននូវសមិទ្ធផលនិងបានរៀបចំដាក់សម្ពោធឱ្យប្រើប្រាស់ស្ពានបេតុនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុនតាមរយៈជំនួយឥតសំណងសម្រាប់កម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ(គូសាណូណិ)។

ឯកឧត្តមអភិបាលខេត្តបានស្នើដល់គ្របភាគីពាក់ព័ន្ធ ប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាខិតខំប្រឹងប្រែងជួយដល់សហគមន៍ជនបទលើសមិទ្ធផលទាំងឡាយដែលបានផ្តល់ជូន និងមានការថែទាំសមិទ្ធផលទាំងអស់នោះឱ្យនៅមាននិរន្តភាពប្រើប្រាស់បានយូរអង្វែង ដែលជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាពង្រឹងការគ្រប់គ្រង និងថែទាំ ដើម្បីឆ្លើយតបនូវតម្រូវការនៅមូលដ្ឋាន។ ស្របពេលសមិទ្ធផលថ្មីទើបទទួលបាន រដ្ឋបាលស្រុកសៀមបូក បានស្នើសុំរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន នៅស្ពាន១កន្លែងបន្ថែមទៀតតភ្ជាប់ពីព្រំប្រទល់ខេត្តស្ទឹងត្រែង ទៅស្រុកអូរគ្រៀង ខេត្តក្រចេះ ខណៈអគ្គរាជទូតជប៉ុន បានទទួលយកនូវសំណើរនេះទៅពិចារណា ដោយស្នើឱ្យប្រជាជនរស់នៅតំបន់នេះជួយថែរក្សាស្ពានបេតុងដែលទើបបើកឱ្យប្រើប្រាស់នេះសិន។

ឯកឧត្តម បណ្ឌិត នួន ពេជ្រនិមិត្ត សមិទ្ធិផលដែលកើតឡើងជាសក្ខីភាពនៃចំណងមិត្តភាពរវាងកម្ពុជា ជប៉ុន យ៉ាងរឹងមាំ ដោយការសហការគ្នាគ្រប់ជ្រុងជ្រោយដើម្បីធ្វើយ៉ាងណាជម្រុញការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្តម បណ្ឌិត រដ្ឋលេខាធិការបញ្ជាក់បន្ថែមថា ការស្នើសុំរបស់រដ្ឋបាលស្រុក ដែលជាសំណើរទី២នេះ ដរាបណាការប្រើប្រាស់នូវសមិទ្ធិផលនេះ ត្រូវបានប្រើប្រាស់ដោយសមស្របមានការថែទាំឱ្យល្អប្រសើរពីសំណាក់អាជ្ញាធ មូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ។ កាលណាប្រើប្រាស់បានត្រឹមត្រូវនោះការពិចារណា ទិន្នន័យដែលទទួលបាននិងយកទៅធ្វើជាអំណាស់អំណាងស្នើសុំនៅគម្រោងបន្ទាប់ទៀត។ការដឹកនាំពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានខិតខំធ្វើស្ពាន ផ្លូវ ដើម្បីមានភាពងាយស្រួលនៅក្នុងការដឹកជញ្ជូន សមិទ្ធិផលផ្សេងៗ សម្រួលការឆ្លងកាត់របស់ សិស្សានុសិស្ស ស្រ្តីមានផ្ទៃពោះ ប្រជាពលរដ្ឋទូទៅ ឆ្លងកាត់ ដោយមិនឱ្យនរណាម្នាក់មានការរងគ្រោះដោយសារគ្មានស្ពានឆ្លងកាត់មិនទាន់ពេលនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង