**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ចែករំលែកបទពិសោធន៍ជោគជ័យលើការរៀបចំ “មជ្ឈមណ្ឌលគាំទ្រធុរកិច្ច” ឬ “Business Support Center” ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Marisa Haruta តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ បន្ទាប់ពីអង្គការនេះបានបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពីឧត្តមានុវត្តន៍ និងបទពិសោធន៍ជោគជ័យលើការរៀបចំមជ្ឈមណ្ឌលគាំទ្រធុរកិច្ចក្នុងប្រទេសជប៉ុន (JETRO Business Support Center) ជូនដល់មន្ត្រីជំនាញនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

មានប្រសាសន៍ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ JETRO និងរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ការគាំទ្រ និងសហការយ៉ាងសកម្មលើការរៀបចំឱ្យមានដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគរបស់ថ្នាក់ដឹកនាំកម្ពុជានាពេលកន្លងមក ពិសេសបេសកកម្មរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។

ស្របតាមស្មារតីនៃជំនួបក្នុងប្រទេសជប៉ុនរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកស្រី Marisa Haruta កាលពីខែឧសភា ឆ្នាំ២០២៤កន្លងទៅ ជាលទ្ធផលផ្លែផ្កា JETRO បានបើកវគ្គបណ្ដុះបណ្ដាលរយៈពេលពីរថ្ងៃ ពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤ ស្ដីពីឧត្តមានុវត្តន៍ និងបទពិសោធន៍ជោគជ័យលើការរៀបចំមជ្ឈមណ្ឌលគាំទ្រធុរកិច្ចក្នុងប្រទេសជប៉ុន (JETRO Business Support Center) ជូនដល់មន្ត្រីជំនាញនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយវគ្គបណ្ដុះបណ្ដាលបានបិទបញ្ចប់កាលពីព្រឹកថ្ងៃទី២៦នេះ ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ផងដែរ។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ លោកស្រី Marisa Haruta បានបង្ហាញការតាំងចិត្តខ្ពស់នឹងបន្តជួយលើកិច្ចការងារជំរុញវិនិយោគ ផ្គូផ្គងវិស័យឯកជន និងផ្សព្វផ្សាយសក្ដានុពលរបស់កម្ពុជាឱ្យដល់ក្រុមហ៊ុនជប៉ុនផ្សេងទៀត ដែលមានបំណងចង់បណ្ដាក់ទុនវិនិយោគរបស់ខ្លួន។

សូមជម្រាបជូនថា កាលពីទស្សនកិច្ចគោះទ្វារវិនិយោគក្នុងប្រទេសជប៉ុន នាខែឧសភា ឆ្នាំ២០២៤កន្លងទៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ និងចង់ឃើញមានរបៀបវារៈនីតិវិធីស្រដៀងគ្នានៅកម្ពុជា លើរបៀបដែលអង្គការ JETRO រៀបចំឱ្យមាន “មជ្ឈមណ្ឌលគាំទ្រធុរកិច្ច” ឬ “Business Support Center” ដើម្បីគាំទ្រដល់ធុរជនដែលវិនិយោគក្នុងប្រទេសជប៉ុន តាមរយៈការរៀបចំមជ្ឈមណ្ឌល ឱ្យក្លាយជាច្រកចេញចូលតែមួយ (One Stop Services) រាប់ចាប់តាំងពីការផ្ដល់ព័ត៌មានវិនិយោគ រហូតដល់ក្រុមហ៊ុនទទួលអភ័យឯកសិទ្ធិស្របច្បាប់វិនិយោគក្នុងប្រទេសជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង