**ឯកឧត្តម ចាន់ សុធា អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រប្រចាំប្រទេសពាក់កណ្តាលអាណត្តិ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា**ឯកឧត្តម អាន ពេជ្រ ហត្ថដា ណែនាំដល់​មន្ទីរធនធានទឹកខេត្ត​មណ្ឌលគិរី និងខេត្ត​រតនគិរី ឲ្យយកចិត្តទុកដាក់លើកិច្ចការចំនួន ៣**OPEC ព្យាករណ៍ពីកំណើនតម្រូវការប្រេងដ៏រឹងមាំនៅឆ្នាំ២០២៦**សេដ្ឋកិច្ចឌីជីថលរបស់ទីក្រុងប៉េកាំង ឈានដល់ ២ពាន់ពាន់លានយន់ក្នុងឆ្នាំ២០២៤**អគ្គស្នងការនគរបាលជាតិ បើកកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន**ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ សម្រេចសមិទ្ធផលជាច្រើនដើម្បីបម្រើពលរដ្ឋ និងអភិវឌ្ឍខេត្ត**មេបញ្ជាការអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិន**ចិនរាយការណ៍អំពីពាណិជ្ជកម្មសកម្មជាមួយបណ្តាប្រទេស BRI ក្នុងឆ្នាំ២០២៤**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកធនាគារ ARDB៖ រាជរដ្ឋាភិបាល ទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករ**កញ្ឆាក្រៀមនិងកញ្ឆាស្រស់រាប់សិបដើមត្រូវបានសមត្ថ កិច្ចខេត្តបាត់ដំបងបង្រ្កាប និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ**ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ថ្នាលបឋមសិក្សា PLP (PLP EdTech)**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**ក្នុងខែមករា ឆ្នាំ២០២៥នេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការបង្ក្រាបឃាត់ខ្លួនក្មេងទំនើង ៣៥នាក់ មួយចំនួនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែមករា**ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យដល់ទីតាំងស្ថានភាពភូមិជនជាតិដើមភាគតិចកួយចំនួន ២ភូមិ ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**មូលដ្ឋានសុខាភិបាលឯកជន កម្រិត១(CPA1) និងកម្រិត២ (CPA2) ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន ”**សត្វតុកកែប្រភេទថ្មី ត្រូវបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង**ស្រ្តីជាប់ឃុំ និងស្រ្តីក្នុងឃុំទន្លេបិទ ជាមួយឃុំជីរោទ៍ទី១ នៃស្រុកត្បូងឃ្មុំ សរុបជិត២០០នាក់ បានទទួលចំណេះដឹងស្តីពី “ការរួមគ្នាលុបបំបាត់ភាពរងហានីភ័យលើបញ្ហាសុខភាពចំពោះស្រ្តីនៅក្នុងសហគមន៍ដោយចាប់ផ្តើមពីខ្លួនឯង”

គណៈប្រតិភូសេដ្ឋកិច្ចកូរ៉េ ជួបពិភាក្សាជាមួយមន្ត្រីកម្ពុជា សំដៅស្វែងយល់ពីសក្ដានុពលវិនិយោគក្នុងវិស័យដែលផ្ដល់តម្លៃបន្ថែមខ្ពស់ដល់ការរីកលូតលាស់នូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនសេដ្ឋកិច្ចកូរ៉េដែលដឹកនាំដោយលោក Park Bong Kyu ប្រធានក្រុមហ៊ុន Korea CEO Summit Co., Ltd ក្នុងគោលបំណងស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគ ក្នុងការពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងវិស័យអេឡិចត្រូនិកនិងយានយន្ដ, កសិកម្ម, ទូរគមនាគមន៍, សុខាភិបាល, អប់រំ, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងវិស័យឧស្សាហកម្មនានា។

មានមតិក្នុងជំនួបខាងលើ ឯកឧត្តមបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅដល់គណៈប្រតិភូដែលបានឆ្លៀតពេលវេលាមកជួបពិភាក្សាដោយផ្ទាល់ដើម្បីឈ្វេងយល់ព័ត៌មានបន្ថែមឱ្យកាន់តែស៊ីជម្រៅ និងចំគោលដៅ។

ឯកឧត្តម បានជម្រាបជូនគណៈប្រតិភូអំពីភាពទាក់ទាញដល់ការធ្វើធុរកិច្ចនៅកម្ពុជាតាមរយៈដាក់ចេញនូវយន្ដការវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជន ដែលអនុញ្ញាតឱ្យផ្នែកឯកជនលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈម ដើម្បីស្នើសុំដំណោះស្រាយនិងអន្ដរាគមន៍ពីរាជរដ្ឋាភិបាល និងកត្តាស្ថិរភាពផ្នែកនយោបាយ សេដ្ឋកិច្ច និងកម្លាំងពលកម្មវ័យក្មេង និងប្រកបដោយថាមវន្ដ ជាពិសេសមានរាជរដ្ឋាភិបាលដែលគាំទ្រដល់ធុរកិច្ច មានរបបវិនិយោគដែលផ្ដល់ភាពអនុគ្រោះដល់ការបណ្ដាក់ទុនវិនិយោគលើគ្រប់វិស័យ។

បន្ថែមពីនេះ ឯកឧត្តមក៏បានជម្រាបជូនភាគីមិត្តអំពីអត្ថិភាពនៃតុកូរ៉េ (Korea Desk) ដែលជាយន្តការមួយក្នុងចំណោមយន្តការតុវិនិយោគផ្សេងៗ ដែលបាននិងកំពុងចូលរួមផ្តល់សេវាវិនិយោគប្រកបដោយភាពកក់ក្តៅ និងគួរជាទីទុកចិត្តសម្រាប់វិនិយោគិន និងធុរជន៕

អត្ថបទដែលជាប់ទាក់ទង