**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការការិយាល័យថ្មីរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំប្រទេសកម្ពុជា**គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ជាគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ការតភ្ជាប់ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក**ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងសមាគមខ្មែរខេត្តហ្គីហ្វឺ រៀបចំកម្មវិធីបុណ្យភ្ជុំបិណ្ឌខេត្តហ្គីហ្វឺ ជាមួយបងប្អូនខ្មែរ**រដ្ឋបាលខេត្តស្ទឹងត្រែង ជូនដំណឹងស្តីពីការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកថវិកា ១០លានរៀល រួមជាមួយអំណោយមនុស្សធម៌មួយចំនួនទៀតផ្តល់ជូនស្ត្រីម្នាក់មានជំងឺដុំគីសសុដន់ធ្ងន់ធ្ងរ**រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន**អភិបាលខេត្តស្ទឹងត្រែង ចុះជួបសំណេះសំណាល និងចែកកង់ និងសម្ភារៈសិក្សា ដល់សិស្សានុសិស្សដែលមានផ្ទះនៅឆ្ងាយពីសាលារៀន ចំនួន ២០០នាក់**លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន លើកទី២២**អភិបាលខេត្តពោធិ៍សាត់៖ វិស័យអប់រំ គឺជាវិស័យមួយដែលដើរតួយ៉ាងសំខាន់ ក្នុងការផលិតធនធានមនុស្ស ដែលជាមូលដ្ឋានមិនអាចខ្វះបានរបស់ប្រទេសជាតិ**អ្នកនាំពាក្យក្រសួងការបរទេស ប្រកាសទាត់ចោលនូវរាល់ការប៉ុនប៉ងធ្វើការបកស្រាយករណីការបិទការិយាល័យ ស្ថានទូតស៊ុយអែត នៅរាជធានីភ្នំពេញ សម្រាប់បម្រើឱ្យគោលដៅនយោបាយ**មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េប្រចាំកម្ពុជា**ហ្វីលីពីន​ប្តេជ្ញា​រក្សា​វត្តមាន​នៅ​តំបន់​ច្រាំងថ្មចោទ​នៅ​សមុទ្រ​ចិន​ខាងត្បូង**ស្នងការខេត្តក្រចេះ ប្រាប់ដល់ប្រជាពលរដ្ឋ ធ្លាប់បាត់ម៉ូតូ ឬរថយន្ដ សូមទៅពិនិត្យមើលដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ**ឯកឧត្តម សេង ឈួន ដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ក្នុងឆ្នាំ២០២៤ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យស្ថានភាពផ្លូវក្រាលកៅស៊ូ DBST និងផ្លូវបេតុងចំនួន ៤ខ្សែ ស្ថិតនៅស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់**សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នូវការបាត់បង់អាយុជីវិត និងរងរបួសប្រជាជនជាច្រើន ដោយសារព្យុះ ទីហ្វុង យ៉ាហ្គី**ឯកឧត្តម កត្តា អ៊ន៖ រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយច្បាស់លាស់ លើការដំឡើងប្រាក់ឈ្នួលនិងផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិត**ក្រុមការងារចុះធ្វើអត្តសញ្ញាណប័ណ្ណចល័ត នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះធ្វើអត្តសញ្ញាណប័ណ្ណជូនសិស្សានុសិស្ស**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកនូវសមានទុក្ខជូននាយករដ្ឋមន្ត្រីថៃ ចំពោះសោដនាកម្ម ការបាត់បង់អាយុជីវិត និងរងរបួសពលរដ្ឋជាច្រើន ដែលបណ្ដាលមកពីព្យុះកំណាច ទីហ្វុង យ៉ាគី**លោកយាយ អាយុ១០៦ឆ្នាំ រស់នៅជួបការលំបាកខ្លាំង ក្នុងក្រុងពោធិ៍សាត់ ទទួលបានផ្ទះមួយខ្នង ពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត

អភិបាលខេត្តខេត្តត្បូងឃ្មុំ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យស្ថានភាពការលក់ដូរ បងប្អូនអាជីវករនៅផ្សារថ្នល់ទទឹង

ភ្នំពេញ៖ ឯកឧត្តម ប៉ែន កុសល្យ បន្ទាប់ពីផ្លាស់មកកាន់ជាអភិបាលខេត្តត្បូងឃ្មុំ បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខមន្ត្រីរាជការ ពលរដ្ឋ កសិករ កម្មករ ពិសេសបងប្អូនអាជីវករ ជាក់ស្តែងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ រួមជាមួយឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនអាជីវករលក់ដូរនៅផ្សារថ្នល់ទទឹង ស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ។

ការចុះដល់មូលដ្ឋាននៅតាមផ្សារនេះ ដើម្បីផ្តល់ភាពកក់ក្តៅ បានយល់ពីសុខទុក្ខ ដឹងស្ថានភាពការលក់ដូររបស់អាជីវករ ក្តាប់នូវរាល់បញ្ហាប្រឈមមួយចំនួន ធ្វើការដោះស្រាយ ពិសេសបង្កើតនូវភាពស្និទស្នាល ជាមួយបងប្អូននៅតាមផ្សារនានា នៅក្នុងខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ ក៏បានសំណូមពរដល់បងប្អូនអាជីវករក្នុងផ្សារទាំងអស់ សូមចូលរួមលើកកម្ពស់អនាម័យ និងសោភ័ណភាពសាធារណៈ ដោយត្រូវដាក់ទំនិញលក់ដូរ ឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ ជៀសវាងការដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ ប៉ះពាល់ដល់អ្នកធ្វើដំណើរ និងត្រូវសហការជាមួយម្ចាស់ផ្សារ និងអាជ្ញាធរមូលដ្ឋាន ធ្វើការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខផ្សារឱ្យបានល្អ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានធ្វើការផ្តាំផ្ញើដល់បងប្អូនអាជីវករលក់ដូរ នៅក្នុងផ្សារថ្នល់ទទឹងទាំងអស់ ត្រូវចេះសហការគ្នា យោគយល់គ្នាទៅវិញទៅមក បង្កើនសាមគ្គីភាព ប្រកបដោយភាពស្និទ្នស្នាល និងការទទួលខុសត្រូវខ្ពស់ចំពោះអនាម័យ។

ជាពិសេសត្រូវចូលរួមសហការ ជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណភាពផ្សារថ្នល់ទទឹង នៅក្នុងស្រុកត្បូងឃ្មុំមួយនេះ អោយក្លាយទៅជាផ្សាគំរូដល់ល្អមួយផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង