**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល

ឯកឧត្ដម កែវ រ៉េមី និងឯកឧត្តម ប៊ុន ហុន ប្រគេនទានព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់នៅវត្ដព្រះផុស និងវត្តភ្នំសូរ ស្ថិតក្នុងឃុំព្រះផុស ស្រុកគាស់ក្រឡ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកគាស់ក្រឡ និងឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកគាស់ក្រឡ បាននាំយកទានវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តព្រះផុស និងវត្តភ្នំសូរ ស្ថិតក្នុងឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រួមមាន៖ ទានវស្សា អង្ករ ទឹកក្រូច ទឹកបរិសុទ្ធ មី និងបច្ច័យ មួយចំនួន ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងរដូវចូលព្រះវស្សា។

ពិធីនេះក៏មានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំព្រះផុស អាជ្ញាធរមូលដ្ឋានស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ និងប៉ុស្តិ៍នគរបាលឃុំ ក្រុមយុវជនឃុំ យាជី តាជី ជាច្រើនរូបទៀតផងដែរ។

ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។

ពិធីបុណ្យនេះ ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំរយៈពេល៣ខែ ចាប់ពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ ១៥កើត ខែអស្សុជ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។

ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ បងប្អូនខ្មែរក៏បានជាវទានវស្សាទៅប្រគេនព្រះសង្ឈផងដែរ ព្រោះយើងមានជំនឿថាពន្លឺទៀនគឺជួយបំភ្លឺអនាគតជាតិឱ្យភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើនដោយអំពើល្អ សេចក្តីល្អ ហើយគេត្រូវ រក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់ រយៈពេលបីខែ។ មួយវិញទៀតនេះជាការជួយដល់វត្តអារាមក្នុងការមានទៀនប្រើប្រាស់ដើម្បីដុតបំភ្លឺនៅពេលយប់ផងដែរ។

កាយវិការដ៏ថ្លៃថ្លារបស់ឯកឧត្ដម និងលោកជំទាវព្រមទាំងក្រុមការងារនាពេលនេះ ពិតជាបានចូលរួមចំណែកជួយទ្រទ្រង់ក្នុងវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង