ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្ដល់ជូនអតីតយុទ្ធជនមានជីវភាពខ្វះខាត
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានចាត់តាំងលោក វរសេនីយ៍ឯក កែវ ស៊ីថា មេបញ្ជាការរង ដឹកនាំក្រុមការងារ នាំយកអំណោយដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី រួមមាន អង្ករ មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា មួយចំនួន ចុះសួរសុខទុក្ខ លោក យ៉ែម ធំ អាយុ ៧១ ឆ្នាំ ដែលមានម្តាយចាស់ជរាត្រូវចិញ្ចឹមថែរក្សា រស់នៅភូមិថ្មរមៀលលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក មេបញ្ជាការរង បានពាំនាំ ការសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ និងជូនពរចំពោះអតីតយុទ្ធជនដែលធ្លាប់មានស្នាដៃចំពោះជាតិមាតុភូមិ សូមមានសុខភាពល្អ អាយុយ៉ឺនយូរ ដើម្បីជាម្លប់ដល់កូនចៅ ៕