**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកំណត់លក្ខណសម្បត្តិ និងនីតិវិធីនៃការបង្កើតខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការកិច្ចការសារពើពន្ធនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យលើបញ្ហាប្រឈម និងសំណើសំណូមពររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ**គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ រកឃើញសាលាមត្តេយ្យ ៥ វិទ្យាល័យ ៥ និងមន្ទីរពេទ្យបង្អែកកម្រិត១​, ២ និង៣ ចំនួន១៥ ដើម្បីបន្តការប្រកួតប្រជែងក្លាយជា អង្គភាពផ្តល់សេវាសាធារណៈគំរូ ប្រចាំឆ្នាំ២០២៤​**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបសំណេះសំណាលជាមួយកសិករផលិតស្រូវ ផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប​ និងចុះត្រួតពិនិត្យស្ថានីយ៍បូមទឹក នៅខេត្តកំពង់ធំ**មន្ទីរ​សារធារណ​ការ​ខេត្តបន្ទាយមានជ័យ​ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ចុះអប់រំផ្សព្វផ្សាយ​ ច្បាប់ចរាចរណ៍​ផ្លូវគោក**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវឱ្យទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម**ប្រជាជនថៃ ភាគច្រើនប្រឆាំងនឹងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យកាស៊ីណូ និងល្បែងអនឡាញបង្កើតឡើង ក្នុងប្រទេសស្របច្បាប់**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ កម្ពុជាបានឈានមកដល់ចំណុចមួយ អនុញ្ញាតឱ្យកម្ពុជាមានជម្រើសក្នុងការប្រើប្រាស់គ្រឿងបង្គុំសំណង់**ប្រធានាធិបតីបេឡារុស បន្តក្រាញអំណាចដឹកនាំប្រទេស៧ អាណត្តិជាប់ៗគ្នា**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ស្នើក្រុមហ៊ុន Emirates Airline ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា នៅបណ្តាញផ្សព្វផ្សាយរបស់ខ្លួន**ឯកឧត្តម ឈា ប៊ុនរិទ្ធ ​ចុះពិនិត្យស្ថានភាពទឹក និងការ​បូមទឹកសង្គ្រោះស្រូវប្រាំង​របស់ប្រជាកសិករ ពីប្រឡាយមេហនុមាន ក្នុងស្រុកបាទី ខេត្តតាកែវ​**ឃុំ-សង្កាត់ ចំនួន៥ និងភូមិចំនួន៥ ក្នុងខេត្តកណ្តាល ទទួលបានជ័យលាភីសម្រាប់ការប្រឡងប្រណាំងផ្ទៃក្នុង «ភូមិ-ឃុំសង្កាត់ មានសុវត្តិភាព» ក្នុងវិស័យបរិស្ថាន**ក្រសួងមហាផ្ទៃ ធ្វើសិក្ខាសាលាផ្សព្វផ្សាយ​ ផែនការយុទ្ធសាស្ត្រស្តីពីការ​បង្កេីនចំនួនស្ត្រី ក្នុងមុខតំណែងគ្រប់គ្រង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ​ ឆ្នាំ២០២៤​-២០២៨**ក្រសួងបរិស្ថាន ជូនដំណឹងពីស្ថានភាពគុណភាពខ្យល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា**សាលាដំបូងខេត្តបន្ទាយមានជ័យ ប្រកាសពីចំណាត់ការសំណុំរឿងក្មេងទំនើង ដែលមានជនត្រូវចោទ ៩នាក់**រដ្ឋអាជ្ញាកូរ៉េខាងត្បូង ចោទប្រកាន់ជាផ្លូវការ ទៅលើប្រធានាធិបតី Yoon Suk Yeol ពីបទដឹកនាំការបះបោរកំឡុង ពេលដាក់ច្បាប់អាជ្ញាសឹក**ថៃ ចាប់ផ្តើមយុទ្ធនាការ នៃគម្រោងផ្តល់សាច់ប្រាក់ ១០.០០០បាត ដំណាក់កាលទី២ ដល់ប្រជាជន ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ**ប្រធានាធិបតីអាមេរិក កំពុងធ្វើការលើផែនការមួយ ដើម្បីរក្សាទុកកម្មវិធី TikTok**មន្ត្រីជាន់ខ្ពស់ក្រសួងពាណីជ្ជកម្ម ជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុននាំចូលអង្ករឈានមុខលំដាប់កំពូលទាំង៣ របស់ជប៉ុន ដើម្បីជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារជប៉ុន**ក្រោមវិធានការដោះស្រាយ វិបត្តិកំហាប់ភាគល្អិតនិចល PM2.5 ថៃ ផ្តល់សេវាផ្លូវដែកអគ្គិសនីដោយឥតគិតថ្លៃ

អភិបាលខេត្តស្វាយរៀង ណែនាំដល់មន្ទីរពាក់ព័ន្ធ រាល់ផ្លូវដែលមានការខូចខាតត្រូវពិនិត្យកែលម្អរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនិងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត។

កិច្ចប្រជុំនេះមានមានការអញ្ជើញចូលរួមពី លោក អភិបាលរងខេត្ត តំណាងប្រធានសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ទៅកាន់កិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះគណៈបញ្ជាការឯកភាពពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការ ការពារសន្តិសុខសណ្តាប់ធ្នាប់បានល្អជូនប្រជាសពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

ទី១៖ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឱ្យបានល្អជាពិសេសនៅថ្ងៃប្រណាំងទូកដណ្តេីមពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត​ ស សុខា​ ដែលនិងចាប់ផ្តេីមប្រព្រឹត្តទៅនៅថ្ងៃទី២​ដល់ទី៤ខែសីហាឆ្នាំ២០២៤នេះ។

ទី២៖ ត្រូវបន្តអនុវត្តវិធានការច្បាប់បង្ក្រាបក្មេងទំនើងគ្រប់ប្រភេទដែលបង្ករអសន្តិសុខនៅក្នុងមូលដ្ឋាន ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។

ទី៣៖ បន្តការយកចិត្តទុកដាក់តាមដាន និងបង្ក្រាបល្បែងអនឡាញ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដែលកើតមាននៅក្នុងមូលដ្ឋាន។

ទី៤៖ បន្តតាមការយកចិត្តទុកដាក់តាមដានទៅលើបញ្ហាគ្រោះថ្នាក់ដោយធម្មជាតិផ្សេងៗដូចជា ខ្យល់កន្ត្រាក់ រលំផ្ទះ ទឹកជំនន់ និងការជនលិចផលដំណាំរបស់ប្រជាពលរដ្ឋជាដើមក្នុងករណីដែលកើតមានឡើងជាយថាហេតុ ត្រូវចុះជួយឱ្យបានទាន់ពេលវេលា។

ទី៥៖ មន្ទីរសាធារណៈការ និងដឹកជញ្ជូន និងមន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងអាជ្ញាក្រុងស្រុក រាល់ផ្លូវដែលមានការខូចខាតត្រូវពិនិត្យកែលម្អរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ទី៦៖ មន្ទីររៀបចំដែនដី និងអាជ្ញាធរក្រុង-ស្រុកទាំងអស់ត្រូវពិនិត្យតាមដានរាល់ការសាងសង់សំណង់រឹងផ្សេងៗត្រូវមានច្បាប់អនុញ្ញាតអោយបានត្រូវមុនដំណើរការសាងសង់។

ទី៧៖ អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យ និងការពារដីចំណីផ្លូវ ប្រឡាយ បឹងបួរឱ្យបានល្អ និងខិតខំដោះស្រាយបញ្ហាទំនាស់នានាជូនបងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ។

ទី៨៖ សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងការរៀបស្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់នៅតាមដងផ្លូវ។

ទី៩៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព ៕

អត្ថបទដែលជាប់ទាក់ទង