គណៈកម្មការទី៣ នៃរដ្ឋសភា ចុះពិនិត្យគម្រោងសាងសង់ទីលានចាក់សំរាម ដែលមានទីតាំងស្ថិតនៅភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម
ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូនៃគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ អមដំណើរដោយ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យគម្រោងសាងសង់ទីលានចាក់សំរាម (ជាគម្រោង ADB) ដែលមានទីតាំងស្ថិតនៅភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
តាមប្រសាសន៍លោកប្រធានមន្ទីរបរិស្ថានខេត្ត ជាលទ្ធផលនៃការសាងសង់ ជារួមគម្រោងទាំងមូលបានស្ថាបនារួចរាល់ជាង៩០%ហើយ ដោយគ្រោងនឹងបញ្ចប់ នៅចុងខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ គឺមុនផែនការដែលបានកំណត់ ៕