**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

រដ្ឋមន្ត្រីធនធានទឹក ស្នើឱ្យមន្ទីររាជធានី-ខេត្ត ត្រូវសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងការការពារសុវត្ថិភាពរបស់ពលរដ្ឋតាមមូលដ្ឋាន ក្នុងតំបន់ដែលទទួលរងហានិភ័យពីជំនន់ទឹកភ្លៀង

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំសម្របសម្រួលកិច្ចប្រជុំស្ដីពីការគ្រប់គ្រងទឹកនៅតាមបណ្ដាអាងទឹកនីមួយៗ ក្នុងដែនសមត្ថកិច្ចរបស់មន្ទីររាជធានី-ខេត្ត តាមប្រព័ន្ធវីដេអូហ្សូម(Zoom)។

សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក អគ្គនាយករង ប្រធាននាយកដ្ឋានពាក់ព័ន្ធ មន្ត្រីជំនាញក្រសួង និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមទាំង២៥ រាជធានី-ខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ទីររាជធានី-ខេត្តឱ្យបន្តយកចិត្តទុកដាក់ប្រកបដោយស្មារតីប្រុងប្រយ័ត្ន ទទួលខុសត្រូវខ្ពស់ និងត្រៀមលក្ខណៈក្នុងការរំដោះទឹក ពង្វាងទឹកជំនន់តាមគ្រប់រូបភាព និងមធ្យោបាយនានា ជាពិសេសបន្តពិនិត្យតាមដានស្ថានភាពទឹកជាប្រចាំនៅតាមអាងទឹកក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីបញ្ចៀសនូវផលប៉ះពាល់ពីហានិភ័យទឹកជំនន់រដូវវស្សាដែលអាចកើតឡើងដោយពុំបានចាត់ចែងទាន់ពេលវេលា និងត្រៀមរក្សាទឹកទុកតាមលក្ខណៈបច្ចេកទេសក្នុងកម្រិត ៥០% នៃបរិមាណទឹកសរុបសម្រាប់ការប្រើប្រាស់នារដូវប្រាំង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យមន្ទីររាជធានី-ខេត្តទាំងអស់ ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការការពារសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ក្នុងតំបន់ដែលទទួលរងហានិភ័យពីជំនន់ទឹកភ្លៀង ជួយណែនាំពីការស្នាក់នៅទីទួលសុវត្ថិភាពជាបណ្ដោះអាសន្ន រក្សាការរស់នៅស្អាត ការហូបស្អាត ផឹកស្អាតជាដើម។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ឥទ្ធិពលព្យុះ និងប្រព័ន្ធវិសម្ពាធទាបដែលបានកើតឡើង និងកំពុងស្ថិតលើតំបន់ និងផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គនិងទន្លេសាប ក្នុងប្រទេសថៃ និងប្រទេសឡាវ បានបង្កឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ស្ទើរតែនៅគ្រប់តំបន់ក្នុងព្រះរាជាណាចក្រកម្ពុជា និងបានបណ្តាលឱ្យទឹកទន្លេមេគង្គ និងស្ទឹងសំខាន់ៗមួយចំនួននៅជុំវិញបឹងទន្លេសាបមានការកើនឡើងជាបន្តបន្ទាប់ រហូតដល់តំបន់មួយចំនួនទឹកឡើងជិតដល់និងលើសពីកម្ពស់ប្រុងប្រយ័ត្នទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង