រដ្ឋមន្ត្រីកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យបញ្ជីឯកសារយុទ្ធសាស្ត្រ សម្រាប់កិច្ចប្រជុំលេីកទី៤៥ របស់ឧត្តមមន្ត្រីកសិកម្ម និងព្រៃឈេីអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យបញ្ជីឯកសារយុទ្ធសាស្ត្រ គោលការណ៍ណែនាំ និងបច្ចេកទេស ដែលត្រូវអនុម័ត និងកត់សម្គាល់ទុកជាព័ត៌មាន នៅក្នុងកិច្ចប្រជុំលេីកទី៤៥ របស់ឧត្តមមន្ត្រីកសិកម្ម និងព្រៃឈេីអាស៊ាន (SSOM-45th AMAF) និងកិច្ចប្រជុំពាក់ព័ន្ធ។
កិច្ចប្រជុំដែលរៀបចំធ្វើនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនេះ មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕