**ឯកឧត្តម អាន ពេជ្រ ហត្ថដា ណែនាំដល់​មន្ទីរធនធានទឹកខេត្ត​មណ្ឌលគិរី និងខេត្ត​រតនគិរី ឲ្យយកចិត្តទុកដាក់លើកិច្ចការចំនួន ៣**OPEC ព្យាករណ៍ពីកំណើនតម្រូវការប្រេងដ៏រឹងមាំនៅឆ្នាំ២០២៦**សេដ្ឋកិច្ចឌីជីថលរបស់ទីក្រុងប៉េកាំង ឈានដល់ ២ពាន់ពាន់លានយន់ក្នុងឆ្នាំ២០២៤**អគ្គស្នងការនគរបាលជាតិ បើកកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន**ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ សម្រេចសមិទ្ធផលជាច្រើនដើម្បីបម្រើពលរដ្ឋ និងអភិវឌ្ឍខេត្ត**មេបញ្ជាការអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិន**ចិនរាយការណ៍អំពីពាណិជ្ជកម្មសកម្មជាមួយបណ្តាប្រទេស BRI ក្នុងឆ្នាំ២០២៤**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកធនាគារ ARDB៖ រាជរដ្ឋាភិបាល ទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករ**កញ្ឆាក្រៀមនិងកញ្ឆាស្រស់រាប់សិបដើមត្រូវបានសមត្ថ កិច្ចខេត្តបាត់ដំបងបង្រ្កាប និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ**ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ថ្នាលបឋមសិក្សា PLP (PLP EdTech)**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**ក្នុងខែមករា ឆ្នាំ២០២៥នេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការបង្ក្រាបឃាត់ខ្លួនក្មេងទំនើង ៣៥នាក់ មួយចំនួនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែមករា**ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យដល់ទីតាំងស្ថានភាពភូមិជនជាតិដើមភាគតិចកួយចំនួន ២ភូមិ ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**មូលដ្ឋានសុខាភិបាលឯកជន កម្រិត១(CPA1) និងកម្រិត២ (CPA2) ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន ”**សត្វតុកកែប្រភេទថ្មី ត្រូវបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង**ស្រ្តីជាប់ឃុំ និងស្រ្តីក្នុងឃុំទន្លេបិទ ជាមួយឃុំជីរោទ៍ទី១ នៃស្រុកត្បូងឃ្មុំ សរុបជិត២០០នាក់ បានទទួលចំណេះដឹងស្តីពី “ការរួមគ្នាលុបបំបាត់ភាពរងហានីភ័យលើបញ្ហាសុខភាពចំពោះស្រ្តីនៅក្នុងសហគមន៍ដោយចាប់ផ្តើមពីខ្លួនឯង”**ខេត្តកំពង់ធំ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ធនាគារជាតិកម្ពុជា អំពាវនាវដល់ក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ពិសេសពលរដ្ឋទូទៅ សូមបន្តប្រើប្រាស់ប្រាក់រៀល ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ

ភ្នំពេញ៖ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តរួមចំណែកប្រើប្រាស់ប្រាក់រៀល នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម យឹម លាត បន្តដឹកនាំចុះធ្វើសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ ជូនដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មន្ត្រីរាជការ ខេត្តព្រៃវែង នៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង ខេត្ដព្រៃវែង នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។

សកម្មភាពបន្តចុះផ្សព្វផ្សាយនេះ បានប្រព្រឹត្តិទៅមានការចូលរួមពី លោក ហ៊ី ធួក អភិបាលរងខេត្តព្រៃវែង ព្រមទាំងមានការចូលរួមពីលោក លោកស្រីតំណាងមន្ទីរ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ១,០០០នាក់។

ឯកឧត្តម យឹម លាត តាងនាមឲ្យធនាគារជាតិនៃកម្ពុជា បានគោរពថ្លែងអំណរគុណពោះ រដ្ឋបាលខេត្តព្រវែង និងលោក លោកស្រី តំណាងមន្ទីរ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានឆ្លៀតឱកាសដ៏មានតម្លៃ ចូលរួមក្នុងសិក្ខាសាលានាពេលនេះ ពិតជាបានបង្ហាញនូវការរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រ ប្រាក់រៀល របស់ប្រទេសជាតិយើង។

ឯកឧត្តម យឹម លាត បានបន្តថា ដើម្បីសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ច មានលំនឹងល្អប្រសើរ។

ឯកឧត្តមទេសាភិបាលរង បានបន្ថែមថា យោងតាមទិន្នន័យអង្កេតរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីឆ្នាំ២០១៧ កន្លងមក ក៏បានបង្ហាញថា សម្រាប់ខេត្តព្រៃវែង ជាមធ្យមប្រមាណ៨៨% នៃការចំណាយប្រចាំថ្ងៃរបស់ប្រជាជន ត្រូវបានធ្វើឡើងជាប្រាក់រៀល។ នេះជាការរួមចំណែករបស់ប្រជាជននៅខេត្តព្រៃវែង ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

ឯកឧត្តមទេសាភិបាលរង បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តរួមចំណែកប្រើប្រាស់ប្រាក់រៀល នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន ដូចជាតាមរយៈការទូទាត់ ការបិទស្លាកថ្លៃទំនិញ និងការសន្សំជាប្រាក់រៀល។

ឯកឧត្តមទេសាភិបាលរង បានបន្តថា ប្រព័ន្ធទូទាត់បាគង ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ សម្រាប់ធ្វើប្រតិបត្តិការឌីជីថលផ្សេងៗ ដូចជាទូទាត់ និងផ្ទេរប្រាក់បានយ៉ាងឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ទាំងក្នុងប្រទេស និងនៅប្រទេសជាដៃគូ ក្នុងនោះមានប្រទេសថៃ វៀតណាម និងឡាវ តាមរយៈ KHQR Code។

ក្រៅពីនេះ ធនាគារជាតិកម្ពុជា នឹងអាចតភ្ជាប់ជាមួយប្រទេសឥណ្ឌា និងចិន ក្នុងឆ្នាំនេះ តាមផែនការតភ្ជាប់ជាមួយប្រទេសផ្សេងៗទៀតក្នុងពិភពលោក។

ឯកឧត្តមទេសាភិបាលរង បានបន្តថា នៅពេលដ៏ខ្លីខាងមុខនេះ ធនាគារជាតិនៃកម្ពុជា នឹងដាក់ឲ្យភ្ញៀវទេសចរអន្តរជាតិ ប្រើប្រាស់នូវប្រព័ន្ធទូទាត់ទំនើប ដែលហៅថា បាគងសម្រាប់ទេសចរ (Bakong Tourists App) ដែលសម្រួលដល់ការទូទាត់ចាយវាយនានារបស់ភ្ញៀវទេសចរ។

ការប្រើការទូទាត់អេឡិចត្រូនិកនេះ នឹងអាចជំរុញឲ្យភ្ញៀវទេសចរបង្កើនការចាយនៅកម្ពុជា និងនៅបណ្តាប្រទេសក្នុងតំបន់ ដែលកម្ពុជាបានភ្ជាប់ប្រព័ន្ធទូទាត់នេះជាមួយ មានដូចជាប្រទេស ថៃ វៀតណាម ឡាវ និងមានប្រទេសជាច្រើនទៀតនាពេលខាងមុខ។

សូមបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយពីប្រាក់រៀលនេះ មានសកម្មភាពជាច្រើន ដែលរួមមាន៖ ការធ្វើបទបង្ហាញ និងការបញ្ចាំងវីដេអូបស់សិស្សានុសិស្ស អំពីប្រាក់រៀល ព្រមទាំងមានពិព័ណ៌ ស្តីពីប្រវត្តិសេដ្ខកិច្ច ហិរញ្ញវត្ថុ វឌ្ឍនភាពនៃប្រព័ន្ធបាគ ខេអេចឃ្យូអរ ការទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយឥតគិតថ្លៃ ការលេងល្បែងល្បងប្រាជ្ញាយករង្វាន់ និងជាពិសេសមានការប្រគំតន្ត្រីផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង