សាធារណជនបន្តរួមគ្នាកសាងវប្បធម៌ស្អាតជារៀងរាល់ថ្ងៃ ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ដាក់ចេញដោយក្រសួងបរិស្ថាន
ភ្នំពេញនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ ប្រជាពលរដ្ឋ និយោជិត បន្តចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចំនួន ៨,៧៤៥នាក់។
យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ចូលរួមបានចំនួន ១០,៤៣៧អង្គ/នាក់ អនុវត្តបាននៅ៖
+ខេត្ដសៀមរាប
-រដ្ឋបាលឃុំក្រឡាញ់
-រដ្ឋបាលសង្កាត់ទឹកវិល
-រដ្ឋបាលសង្កាត់សៀមរាប
-រដ្ឋបាលសង្កាត់ចុងឃ្នៀស
+ខេត្តត្បូងឃ្មុំ
-ស្រុកពញ្ញាក្រែក (ឃុំដូនតី និងឃុំកក់)
-ស្រុកត្បូងឃ្មុំ ឃុំទន្លេបិទ
+ខេត្តកំពង់ធំ
-ស្រុកតាំងគោក ឃុំច្រនាង
+ខេត្តក្រចេះ
-ស្រុកស្នួល ឃុំស្នួល
-ស្រុកសំបូរណ៍ (ឃុំសំបូរ, ឃុំសណ្តាន់ និងឃុំបឹងចារ)
-ស្រុកព្រែកប្រសព្វ (ឃុំព្រែកប្រសព្វ, ឃុំចំបក់ និងឃុំប្ញស្សីកែវ)
+ខេត្តតាកែវ
-ឃុំធ្លក ស្រុកទ្រាំង
+ខេត្តកំពង់ស្ពឺ
-សង្កាត់រការធំ ក្រុងច្បារមន
-សង្កាត់ច្បារមន ក្រុងច្បារមន
-ឃុំទួលសាលា ស្រុកបសេដ្ឋ
+ខេត្តស្វាយរៀង
-ឃុំថ្មី ស្រុកកំពង់រោទិ៍
-ឃុំបុស្សមន ស្រុករំដួល ៕